Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាឲ្យពន្លឿន តម្លើងប្រាក់សោធននិវត្តន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យពន្លឿន នៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ ដែលទាបឱ្យលឿនបន្តិច។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជា ឲ្យរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីឲ្យមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សន៍តិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហើយនោះ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យពន្លឿន នៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ ដែលទាបឱ្យលឿនបន្តិច។​ សម្តេចបានណែនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍មុន រយៈពេល២ឆ្នាំកន្លងទៅ គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត ជំរុញការដំឡើងបៀវត្សរ៍អ្នកទាំងនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការងារនេះ ពិនិត្យនិងដោះស្រាយ ដោយរៀបចំបង្កើនថវិកា ខ្ញុំគិតថាវាមិនចាំបាច់ធ្វើការកែតម្រូវថវិកាជាតិ សម្រាប់អ្នកទាំងនោះទេ ព្រោះថាចំនួននេះក៏មិនច្រើនពេកដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ២ឆ្នាំកន្លងទៅនេះ មិនបានដំឡើងបៀវត្សរ៍ឲ្យមន្ត្រីរាជការទេ ដោយសារមានតម្រូវការ ទប់ទល់កូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឲ្យពន្លឿននៃការលើកកម្រិត អ្នកដែលមានប្រាក់សោធននិវត្តន៍ទាប ឲ្យកើនបានខ្ពស់បន្ដិចផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការធ្វើបែបនេះ ជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយ នៃការគិតគូរសម្រាប់អ្នកដែលមានប្រាក់បៀវត្សរ៍ទាប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×