Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងបុរសម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាត.កម្ម លើជនរងគ្រោះម្នាក់

ភ្នំពេញ : តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជំម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃាត.កម្ម ដោយយកកូនយកកំាបិតអារកជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅក្នុងសង្តាត់ តាំងក្រសំាង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ អាន សុភាព ភេទ ប្រុស មុខរបរ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ អៀង សុជាតិ ភេទប្រុស ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែជនជាប់ចោទប្តឹងបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨ នៅសង្តាត់តាំងក្រសំាង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ អាន សុភាព បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។

គាត់បានសុំឲ្យតុលាការឧទ្ទរណ៍ មេត្តា ជួយបន្ធូរបន្តយទោស គាត់ឆាប់បានវិលត្រឡប់ជួបជុំគ្រួសារគាត់វិញ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×