បាត់ដំបង ៖ មនុស្សម្នាក់បានស្លា.ប់ភ្លាមៗនិង៣នាក់ផ្សេងទៀតរងរបួស ក្រោយជួបហេតុការណ៍ភ្លៀងធ្លាក់ លាយឡំនឹងបាតុភូតផ្គរន្ទះបា.ញ់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបា.ញ់ខាងលើនេះ បណ្តាលឲ្យមនុស្ស១នាក់បានស្លា.ប់ភ្លាមៗ និង៣នាក់រងរបួស ខណៈពេលដែលពួកគេកំពុងឃ្វាលគោ នៅវាលស្រែដូចសព្វមួយដង។

ជនរងគ្រោះទី១/ឈ្មោះ យ៉ុង អួយ ភេទស្រី អាយុ ១៨ឆ្នាំ (ស្លា.ប់នៅនឹងកន្លែង) ទី២/ឈ្មោះ សៅ ប៉ាង ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ទី៣/ឈ្មោះ សេង ស្រីមុច ភេទស្រីអាយុ ១៥ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ទី៤/ឈ្មោះ ហឿន រឿត ភេទស្រី អាយុ ៤២ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ជនរងគ្រោះទាំង ៤នាក់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសព និងអ្នករងរបួសឃើញថា ជនរងគ្រោះពិតជាស្លា.ប់ និងរបួសដោយសារករណីរន្ទះបា.ញ់ពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



