Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីហាយប្រ៊ីត បើកលឿនអកស្សឺគេចពីម៉ូតូ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់និងរួមដំណើរជាមួយនឹងមិត្តភក្កិជាច្រើននាក់ទៀត បានបើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ អកស្សឺគេចពីម៉ូតូក៏បួងចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដោយមនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ និងរួមដំណើរជាមួយមិត្តភក្កិជាច្រើននាក់ទៀត បានបើករថយន្តកាមរីហាយប្រ៊ីត ពណ៌សមួយគ្រឿងបានបិតផ្លាកលេខ បើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានអកស្សឺនឹងម៉ូតូ ក៏បួងចង្កូតគេចទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ ចំណែកឯរបាំងថ្មវិញ រងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ពិនិត្យជុំវិញកន្លែងកើតហេតុ ដោយឃើញថាមិនមានប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ រងការខូចខាតរថយន្ត ក៏ធ្វើកំណត់ហេតុប្រគល់រថយន្តឲ្យទៅម្ចាស់ យកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត

×