Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះអនុស្សរណៈយោគយល់ (MOU) ជាមួយមេបញ្ជាការកងទ័ពជើងគោកចិន ពង្រឹងពង្រីកវិស័យយោធា

ភ្នំពេញ ៖ វិស័យយោធាកម្ពុជា-ចិន ជាពិសេសការពង្រឹងកងកម្លាំងនៃកងទ័ពជើងគោក បច្ចេកទេសយោធា ការហ្វឹកហ្វឺន លំហាត់សមយុទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាច្រើនទៀត ត្រូវបានពង្រឹងពង្រីក តាមរយ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងចុះអនុស្សរណៈយោគយល់ (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ការចុះ អនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន នេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះទៀត គឺជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកកម្ពុជា-ចិន។

ក្នុងជំនួបពិភាក្សា ភាគីទាំងពីរកម្ពុជា-ចិន បានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងមិត្តភាពប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើងតាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×