កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈរ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង ប្រជល់ មាន់ មួយកន្លែង និង បានឃាត់ខ្លួនបុរស ចំនួន ៩ នាក់ ប្រព្រឹត្តនៅចំណុចព្រៃចម្ការចេក ស្ថិតនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រៃឈរបានឲ្យដឹងថា ការចុះបង្រ្កាប ទីតាំង លេងល្បែងស៊ីសង ( ជល់មាន់) ខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកកន្លែងជល់មាន់ នៅចំណុច បង្រ្កាបខាងលើ និង ដកហូតវត្ថុតាងមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យ ៩ នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



