បន្ទាយមានជ័យ : ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន យុវជនត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ រំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ អាយុ១២ឆ្នាំ ប្រព្រឹត្តនៅក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ បុត្រ ផាត ភេទស្រី អាយុ ៣៧ ឆ្នាំ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
យោងតាមដីការបស់តុលាការខេត្ត បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿង ភូសិន ហៅភូ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ចំណែឯក្មេងស្រីរងគ្រោះមាន អាយុ ១២ ឆ្នាំ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនត្រូវចោទរូបនេះ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រំ.លោភសេព.សន្ថវ: មានស្ថានទម្ងន់ទោស ” តាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងរបស់ម្តាយឪពុករបស់ក្មេងស្រីរងគ្រោះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

