Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជយុវជនម្នាក់ ត្រូវបានដំដែកសម្រាប់លើកហាត់ប្រាណ សង្កត់កជាប់បណ្តាលឲ្យស្លា.ប់ ផ្អើលដល់ម្ចាស់ផ្ទះនៅអាមេរិក

ភ្នំពេញ ៖ យុវជនម្នាក់ហាត់ប្រាណលើកដំដែកបណ្តាលឲ្យសង្កត់ ក ស្លា.ប់ នៅក្នុងបុរីភ្នំពេញថ្មី បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចខណ្ឌសែនសុខ។

ហេតុហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្នុងបុរីភ្នំពេញថ្មី ផ្ទះលេខា៥ ផ្លូវលេខ០៤ ភូមិ៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពឈ្មោះ ផេន ចាន់នី (ហៅ ពៅ ) ភេទ ប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពងចាម ជានិស្សិតទើបតែចប់បរិញ្ញាបត្រ និងបានមកស្នាក់នៅកន្លែងកើតហេតុជាមួយនឹងបងធម៌។

តាមប្រភពពីបងប្អូនម្ចាស់ផ្ទះបានឲ្យដឹងថា សពយុវជនខាងលើត្រូវបានម្ចាស់ផ្ទះរាប់អាន ជាប្អូនធម៌និងពឹងឲ្យមកជួយមើលការខុសត្រូវផ្ទះនេះ ដោយគាត់បានទៅរស់នៅអាមេរិកហើយជារាងរាល់ព្រឹក យុវជនខាងលើតែងតែឆាតទៅម្ចាស់ផ្ទះរាល់ព្រឹក មុនចេញក្រៅ តែនៅព្រឹកថ្ងៃនេះមិនឃើញឆាតទៅដូចសព្វដង ម្ចាស់ផ្ទះក៏បានឆែកកាម៉េរ៉ាមើល ឃើញសពយុវជនខាងលើបានដេកលើកៅអីហាត់ប្រាណ ដោយសង្ស័យក៏បានតេទៅបងប្អូន ដែលនៅជិតខាងឲ្យទៅជួយមើល ក្រោយពេលទៅដល់ទើបដឹងថាយុវជនខាងលើនេះបានស្លា.ប់ ដោយដុំដែកហាត់ប្រាណធ្លាក់លើចំបំពង់ក ស្លា.ប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ។

កម្លាំងនគបាលជំនាញ ចក្ខុកោសល្យវិច័យ បានឲ្យដឹងថា សពខាងលើពិតជាស្លា.ប់ដោយសារដុំដែកធ្លាក់សង្កត់លើ ពិតប្រាកដមែន។
សពយុវជនខាងលើនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×