ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២០ ។
លោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើមាន ៖ ឈ្មោះ ពេជ្រ សារី ភេទប្រុស អាយុ ៥៤ ឆ្នាំ ។
នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ឈ្មោះ ពេជ្រ សារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និង ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នៅ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ទម្ងន់ ៣,០៨ ក្រាម។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៨ ខែ មេសា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

