Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទជនជាតិវៀតណាម ២នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និង បង្ខំា.ងមនុស្សដោយខុសច្បាប់

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីជនជាប់ចោទចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងការ ចាប់ឃុំ.ឃាំង និង បង្ខំាងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅ ភូមិបាវិត សង្តាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៩ ។

លោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ ង្វៀង ធីគីមអាន់ ភេទស្រី ជនជាតិវៀតណាម ។ ទី២- ង្វៀង ថាញ់ហៀង ភេទស្រី ជនជាតិវៀតណាម ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ម្នាក់ៗ ១៥ ឆ្នាំ ពីបទ: ” ចាប់ឃុំ.ឃាំង និង បង្ខាំ.ងជាងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ” ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ សង្តាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការផ្តន្ទាទោស អំពីសំណាក់តុលាការថ្នាក់ក្រោម។

ពួកគេបានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះមេត្តា រកយុត្តិធម៌ និង ដោះលែងពួកគេ ឱ្យមានសេរីភាពឡើង។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៨ ខែ មេសា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×