Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងជនជាប់ចោទ ប្រុស-ស្រី ចំនួន ៣នាក់ ជាប់ពាក់ព័ន្ធការស.ម្លាប់ស្ត្រីម្នាក់ ដើម្បីប្ល.ន់យកទ្រព្យសម្បត្តិ

ភ្នំពេញ : តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្មេងម្នាក់ៗ កំណត់ពី ៣០ ឆ្នាំ ទៅ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោង ដើម្បីសម្លាប់ស្រី្តកម្មការិនី រោងចក្រម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ដោយច្របាច់ក និង យកទំពក់អាវរឹតកជនរងគ្រោះ រហូតដល់ស្លា.ប់ រួចច្រកសាកសព ជនរងគ្រោះ ដាក់ចូលទៅក្នុងកញ្ឆេរនំបុ័ង ហើយជិះម៉ូតូរបស់ជនរងគ្រោះ ដឹកសាកសព ទៅទម្លាក់ចោល នៅក្នុងប្រឡាយទឹកស្អុយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ រួចគេចខ្លួន។

អំពីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង នៅក្នុងបន្ទប់ជួលរបស់ជនជាប់ចោទ ដែលមានទីតាំង ស្ថិតនៅ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានទាំង៣នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ២- ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ អ្នកទាំងពីរនាក់នេះ គឺជាប្តីប្រពន្ធនឹងគ្នា មានមុខរបរជាអ្នកលក់នុំបុ័ង តាមរោងចក្រ។ និងទី៣ -ឈ្មោះ រ៉ាន់ ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបររើសអេតចាយ។ ពួកគេទាំង៣នាក់ មានស្រុកកំណើត នៅភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកឯជនរងគ្រោះមានឈ្មោះ ខ្នើយ សឹង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ និងជាអ្នកចងការលុយ
តាមរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ជាមួយជនជាប់ចោទទាំង៣ នៅក្នុងភូមិ-ឃ-ស្រុក ខាងលើ នៅក្នុងខេត្តព្រៃវែង។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោស ឈ្មោះ កែវ សុផានិត និង ឈ្មោះ រ៉ាន់ ដារ៉ា ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ អស់មួយជីវិត ។ ចំណែកឯឈ្មោះ អាន អឿន ត្រូវជាប់គុក កំណត់ ៣០ ឆ្នាំ ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេបានប្តឹងបានឧទ្ទរណ៍។

ជនជាប់ចោទទាំង៣នាក់ ត្រូវបាចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅឯ ស្រុកកំណើតរបស់ពួកគេ នៅក្នុងខេត្តព្រៃវែង យោងតាមបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ។

សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ទី ២៨ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×