បាត់ដំបង ៖ មន្ត្រីនគរបាលស្រុកសំឡូត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកសំឡូត បានឲដឹងថា ជនសង្ស័យមានឈ្មោះ ឈឹម ឧត្តម ភេទ ប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃធំ ឃុំកំពុងល្ពៅស្រុកសំឡូត ខេត្តបាត់ដំបង។

ចំណែកវត្ថុតាងដែលដកហូតបានមាន៖- គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០៥ កព្ចាប ទម្ងន់ ៩,៦៧ ក្រាម -ទូរស័ព្ទដៃចំនួន ០១ គ្រឿង -ថង់សម្រាប់រំលែកថ្នាំញៀនលក់និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកសំឡូត កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


