Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស ថេត ប្រកាសបញ្ចូលសមាជិកថ្មីជាង៤០០នាក់ ដែលចាកចេញពីគណបក្សផ្សេង

ភ្នំពេញ : ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ក្រោមដំបូលសន្តិភាព របស់គណបក្សប្រជាជនកម្ពុជា សរុបចំនួន ៤០៨នាក់។

ក្នុងពិធីនេះដែរក៏មានការចូលរួម ពីលោកអនុប្រធានក្រុមការងារ លោក លោកស្រីប្រធាន និងអនុប្រធាន ក្រុមការងារចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ រួមទាំងសមាជិក សមាជិកាមួយចំនួនទៀតផងដែរ ។

ជាមួយនោះដែរឯកឧត្តម ស ថេត ប្រធានក្រុមការងារក៏បាននាំយកអំណោយជាថវិកា និងសម្ភារ ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនដល់សមាជិកថ្មីទាំង ៤០៨នាក់ផងដែរ ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×