ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ស្រ្តីត្រូវចោទម្នាក់ ដែលមានតំណែង ជា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង លួចលុយចេញពីទូដែកក្រសួងរ៉ែ និងថាមពល ប្រមាណ ជាង៥០ម៉ឺនដុល្លារ ប្រព្រឹត្ត នៅក្នុងខែ មីនា ឆ្នាំ ២០២២ នៅក្នុងក្រសួងរ៉ែ និង ថាមពល ស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការបានឲ្យដឹងថា ស្រ្តីជាប់ចោទរូបនេះ ឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរមុនចាប់ខ្លួន អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល មានទីលំនៅ នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល ។
ស្ត្រីត្រូវចោទត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: លួចមានស្ថានទម្ងន់ទោស និង ប្រឈមមុខនឹងការ ជាប់គុក យ៉ាងតិច៣ ឆ្នាំ ប្រសិនបើ តុលាការរក ពីពិរុទ្ធភាព។
ចំពោះសម្ភារៈដែលបានបាត់បង់រួម មាន៖ -ប្រាក់ដុល្លា១៦០,២៣៧,ដុល្លានិង ៩២សេន (ដប់ប្រាំមុឺនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)-ប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីមុឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ឺតសិបរៀល) ។ សរុបការបាត់បង់ មានចំនួន ជាង ៥០ ម៉ឺនដុល្លារអាមេរិក។
ស្រ្តីជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


