Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវគេ​វាយ​ស្លាប់​ក្នុងពេល​ទៅលេង​រាំ​ធុងបាស់​នៅ​វត្ត​ត្រពាំង​ជុំ ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវគេ​វាយ​អោយ​របួសធ្ងន់ និង បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុងពេលដែល​ជនរងគ្រោះ​មកលេង​រាំ​ធុងបាស់ ហើយ​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​។ ហេតុ​ការ​វាយ​សម្លាប់​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ ​ក្លោងទ្វារ​ចូល​វត្ត​ត្រពាំង​ជុំ ក្នុងភូមិ​ដូន​ទយ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ ហែម រ៉ា​យុទ្ធ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។ នៅ​យប់កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​រាំ​ធុងបាស់​នៅ​វត្ត​ត្រពាំង​ជុំ ស្ថិតក្នុង​ភូមិ​ដូន​ទយ​ឃុំ​សែ​ប ហើយក៏​មានទំនាស់​ជាមួយ​ក្មេងស្ទាវ​មួយក្រុម​ទៀត មកពី​ភូមិ​ក្បាលថ្នល់​ឃុំ​សែ​ប​។ លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ពេល​ចប់​កម្ម​វី​ធី​ជនរងគ្រោះ​បាន​ដើរចេញ​ក្នុង​បំណង​ត្រឡប់ទៅ់ផ្ទះ​វិញ​ដល់​ក្លោងទ្វារ​ចូល​វត្ត ត្រូវគេ​ស្ទាក់​វាយ​តែម្តង​។ ជនដៃដល់​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ ដើម្បី​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់ ៕ ដោយ​៖ ចៅ សន

spot_img
×