កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងមួយដែលចរចាដោយ ៥ភាគីបូក ១ ក្នុងនោះ មាន ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺអាមេរិក អង់គ្លេស បារាំង ចិន និងប្រទេសរុស្ស៊ី បូកនឹងប្រទេសអាល្លឺម៉ង់ និងប្រទេសអ៊ីរ៉ង់។ ដូច្នេះ អាមេរិកគ្រាន់តែជាភាគីហត្ថលេខីមួយនៅក្នុងចំណោមភាគីហត្ថលេខីទាំង ៧។ គួររម្លឹកជូនថា ទំរាំតែទទួលបានកិច្ចព្រមព្រៀងមួយនេះ ភាគីពាក់ព័ន្ធនីមួយៗបានប្រើពេលជួបចរចាគ្នាអស់ជាច្រើនឆ្នាំ និងបានធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ
ដូច្នេះ ដរាបណាអ៊ីរ៉ង់មិនដកខ្លួនចេញ និងបន្តគោរពត្រឹមត្រូវលើកិច្ចព្រមព្រៀងដូចដែលបានធ្វើកន្លងមក កិច្ចព្រមព្រៀងមួយនេះនៅតែមានសុពលភាពជានិច្ច ពោលមិនស្លាប់ទេ។ ផ្ទុយទៅវិញ បើដោយសារតែការដាក់ទ័ណ្ឌកម្មឡើងវិញចាស់ដៃរបស់លោកត្រាំប្រឆាំងអ៊ីរ៉ង់ និងការដាក់សម្ពាធរបស់អាមេរិកលើអឺរ៉ុប រួមទាំងលើក្រុមហ៊ុនអឺរ៉ុបមិនឲ្យរកស៊ីជាមួយអ៊ីរ៉ង់ផងនោះ អ៊ីរ៉ង់ប្រាកដជាដកខ្លួនចេញ ហើយកិច្ចព្រមព្រៀងនឹងត្រូវស្លាប់ដោយចៀសមិនរួច។
សំណួរដែលកំពុងចោទចាប់ពីពេលនេះតទៅគឺថា តើអឺរ៉ុបខ្លួនឯងអាច និងចង់រក្សាទុកជីវិតកិច្ចព្រមព្រៀងនោះ ឬអត់?។ ទន្ទឹមគ្នានេះ អ្វីៗក៏វាអាស្រ័យផងដែរលើភាគីរុស្ស៊ី និងចិន។
ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំហាក់មិនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះជាអ្វីដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ។ ម្យ៉ាងទៀត តាំងពីក្នុងសម័យឃោសនាបោះឆ្នោតរហូតដល់ជាប់ឆ្នោតជាផ្លូវការ លោកត្រាំតែងគំរាមម្តងជាពីរដងពីការដុតចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលលោកយល់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់ ជាកិច្ចព្រមព្រៀងដែលមិន
គួរនឹងមាន និងជាកិច្ចព្រមព្រៀងដែលអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាមិនគួរនឹងចុះហត្ថលេខា។
ដូចដែលបានព្រមានទុក លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសនាថ្ងៃអង្គារ ទី៨ ឧសភាដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាក្នុងឆ្នាំ ២០១៥។ ភ្លាមៗក្រោយការប្រកាសរបស់លោកត្រាំ ប្រតិកម្មប្រឆាំង ប្រតិកម្មគាំទ្រ និងប្រតិកម្មសោកស្តាយបានធ្លាក់មកជាបន្តបន្ទាប់។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសនាថ្ងៃអង្គារ ទី៨ ឧសភាដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាក្នុងឆ្នាំ ២០១៥។
ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតបានចេញមុខគាំទ្រ និងចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំថាជាការសម្រេចចិត្តដែលមានភាពក្លាហាន។ អឺរ៉ុបដែលមានបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានសម្តែងការសោកស្តាយ ចំណែកអ៊ីរ៉ង់តាមរយៈលោកប្រធានាធិបតីហាសាន រ៉ូហានីបានចោទលោកត្រាំពីបទអនុវត្តន៍សង្គ្រាមចិត្តសាស្ត្រ។
ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំហាក់មិនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះជាអ្វីដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ។ ម្យ៉ាងទៀត តាំងពីក្នុងសម័យឃោសនាបោះឆ្នោតរហូតដល់ជាប់ឆ្នោតជាផ្លូវការ លោកត្រាំតែងគំរាមម្តងជាពីរដងពីការដុតចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលលោកយល់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់ ជាកិច្ចព្រមព្រៀងដែលមិនគួរនឹងមាន និងជាកិច្ចព្រមព្រៀងដែលអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាមិនគួរនឹងចុះហត្ថលេខា។
លោកត្រាំធ្លាប់បានលើកហេតុផលមួយចំនួនទៅពន្យល់ រួមមាន អ៊ីរ៉ង់មិនបានគោរពត្រឹមត្រូវតាមកិច្ចព្រមព្រៀង អ៊ីរ៉ង់បានបន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីល និងសម្ងំផលិតគ្រាប់បែកបរមាណូ អ៊ីរ៉ង់ជាប្រទេសគាំទ្រភេរវនិយមនៅក្នុងតំបន់ដោយលូកដៃគាំទ្រក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី យេម៉ែន និង
ចលនាហេស្បូឡាក្នុងប្រទេសលីបង់ ឬមួយក៏អ៊ីរ៉ង់កំពុងបន្តរំលោភសិទ្ធិមនុស្សជាដើម។ តាមលោកត្រាំ កិច្ចព្រមព្រៀងដែលដូរនឹងការលើកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់បានអនុញ្ញាតឲ្យរបបក្រុងតេហេរ៉ង់ចំណាយលុយមួយភាគធំក្នុងវិស័យយោធា។
ហេតុផលដែលលោកដូណាល់ ត្រាំធ្លាប់បានលើកឡើងកន្លងមកមានចំណុចខ្លះអាចត្រឹមត្រូវ និងក៏ត្រូវបានទទួលស្គាល់ដោយក្រុមប្រទេសហត្ថលេខីផ្សេងដែរ។ ជាក់ស្តែង រឿងអ៊ីរ៉ង់បានបន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីល និងសម្ងំផលិតគ្រាប់បែកបរមាណូ អ៊ីរ៉ង់ជាប្រទេសគាំទ្រភេរវនិយមនៅក្នុងតំបន់ដោយលូកដៃគាំទ្រក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី យេម៉ែន និងចលនាហេស្បូឡាក្នុងប្រទេសលីបង់ ឬមួយក៏អ៊ីរ៉ង់កំពុងបន្តរំលោភសិទ្ធិមនុស្សជាដើម។ ក៏ប៉ុន្តែ ក្រុមប្រទេសហត្ថលេខីទាំងអស់នោះចង់ឲ្យលើកយកបញ្ហានៅសេសសល់ទាំងអស់នេះទៅជជែកដាច់ដោយឡែក ពោលមិនត្រូវយកទៅនិយាយលាយឡំបញ្ចូលគ្នាជាមួយនឹងកិច្ចព្រមព្រៀងដែលមានស្រាប់នោះទេ។
សម្រាប់ក្រុមប្រទេសហត្ថលេខីផ្សេងដែលមាន បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី រួមទាំងអង្គការថាមពលបរមាណូអន្តរជាតិផងបានបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់ពិតជាបានគោរពកិច្ចព្រមព្រៀងត្រឹមត្រូវ ពោលមិនដូចជាការចោទរបស់លោកត្រាំទេ។ ចំណែកភាគីអ៊ីរ៉ង់ខ្លួនឯងក៏បានអះអាងម្តងជាពីរដងថា ខ្លួនមិនបានរំលោភលើកិច្ចព្រមព្រៀងដូចការចោទរបស់លោកត្រាំឡើយ។ អ៊ីចឹងហើយបានជាក្រោយការប្រកាសរបស់លោកត្រាំ ប្រតិកម្មប្រឆាំង ប្រតិកម្មគាំទ្រ និងប្រតិកម្មសោកស្តាយបានធ្លាក់មកជាបន្តបន្ទាប់។
ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតបានចេញមុខគាំទ្រ និងចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំថាជាការសម្រេចចិត្តដែលមានភាពក្លាហាន។ អឺរ៉ុបដែលមានបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានសម្តែងការសោកស្តាយ ចំណែកអ៊ីរ៉ង់តាមរយៈលោកប្រធានាធិបតីហាសាន រ៉ូហានីបានចោទលោកត្រាំពីបទអនុវត្តន៍សង្គ្រាមចិត្តសាស្ត្រ។
ការវិវត្តនាពេលខាងមុខ ពិសេសជំហររបស់ក្រុមប្រទេសហត្ថលេខីផ្សេង និងទម្ងន់ទណ្ឌកម្មដែលរដ្ឋបាលអាមេរិកគ្រោងដាក់លើអ៊ីរ៉ង់ជាថ្មី។ តែនៅចំពោះមុខ ភាពតានតឹងប្រាកដជាកើតមានជាថ្មីដោយចៀសមិនរួចរវាងអ៊ីរ៉ង់ និងក្រុមប្រទេសសត្រូវអ៊ីរ៉ង់ មានអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត និយាយជារួម និងរវាងអាមេរិក និងអ៊ីរ៉ង់ និយាយដោយឡែក។ សូមជម្រាបជូនថា គឺរឿងអាតីតកាលតាំងពីឆ្នាំ ១៩៧៩ ដែលបានចិញ្ចឹមភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់មកដល់សព្វថ្ងៃ។ រឿងអាតីតកាលនោះ គឺការចាប់មន្ត្រីទូតអាមេរិកជាង ៦០នាក់ក្នុងស្ថានទូតអាមេរិកប្រចាំក្រុងតេហេរ៉ង់ធ្វើជាចំណាប់ខ្មាំងក្នុងថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ១៩៧៩ និងបានយល់ព្រមដោះលែងវិញក្នុងថ្ងៃទី២០ មករា ឆ្នាំ ១៩៨១ ពោលចាប់ឃុំអស់រយៈពេល ៤៤៤ថ្ងៃ។
នៅក្នុងតំបន់វិញ គឺកំណើនភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ចូរកុំភ្លេចថាបច្ចុប្បន្ននេះ អ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងប្រឈមមុខដាក់គ្នារួចហើយនៅក្នុងប្រទេសស៊ីរី។ ជារឿយៗ ទ័ពអ៊ីស្រាអែលតែងបើកការវាយប្រហារលើទីតាំងកម្លាំងយោធាអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី។ ដូច្នេះ ការដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ពេលនេះនឹងមិនជះឥទ្ធិពលអ្វីភ្លាមៗធំដុំទេ តែអ្វីៗវាអាស្រ័យលើប្រតិកម្មរបស់អ៊ីរ៉ង់នាពេលខាងមុខ។ អ៊ីរ៉ង់ពិតជាយល់មិនច្រឡំទេថា គឺអ៊ីស្រាអែលនេះហើយដែលជាអ្នកនិយាយបញ្ចុះបញ្ចូល រុញគូថលោកត្រាំឲ្យបោះបង់ចោលកិច្ចព្រមព្រៀងនោះ៕ សូយន