Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រយ័ត្ន ! មនុស្ស ១៦នាក់ស្លា.ប់ និងរបួស ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ

ភ្នំពេញៈ មនុស្សចំនួនជាង ១០នាក់បានស្លា.ប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជិត ២០នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២២ នេះ។


របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២២ គ្រោះថ្នាក់ ចរាចរណ៍ កើត ឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៦នាក់ និងរងរបួសចំនួន ១៧នាក់ ដោយក្នុង នោះរបួសធ្ងន់ចំនួន ១២នាក់ និងរបួសស្រាលចំនួន ៥នាក់ ។ គ្រោះ ថ្នាក់ចរាចរណ៍ កើតនៅរាជធានី ខេត្ត ចំនួន ៨ មានដូចជា ៖ ខេត្តកំពង់ស្ពឺ របួស ២នាក់ , កណ្តាល ស្លា.ប់ ១នាក់ និងរបួស ២នាក់ , ភ្នំពេញ ស្លា.ប់ ៥នាក់ និងរបួស ៤នាក់ , រតនគិរី ស្លា.ប់ ១នាក់ , សៀមរាប ស្លា.ប់ ៦នាក់ និងរបួស ២នាក់ , ព្រះសីហនុ របួស ៣នាក់ , ស្វាយរៀង របួស ២នាក់ និងខេត្តតាកែវ ស្លា.ប់ ៣នាក់ និងរបួស ២នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×