ភ្នំពេញ ៖ ម្ចាស់ក្សត្រី Tiên ក្នុងសំលៀកបំពាក់ថៃដែលប្រើគ្រឿងអលង្ការមាសសុទ្ធ និងត្បូងដ៏មានតម្លៃ សរុបជាង ៣៥ លានបាត ប្រហែលជាង ១លានដុល្លារ ។ នេះមានន័យថា ជាឱកាសលើកមុខមាត់ មួយដ៏ប្រពៃសម្រាប់ងារ ជាបវរកញ្ញា ថ្នាក់ពិភពហើយ ក៏ជាក្តីស្រមៃរបស់ស្រីស្អាតផ្សេងៗ ចង់បានណាស់។

ចាប់តាំងពីបវរកញ្ញា ដ៍មានសម្រស់រូបនេះ ក្លាយជាម្ចាស់ក្សត្រីលើលោកមកឃើញថា នាងបានឆក់ឱកាស បានបំពេញការងារជាច្រើន ក្រោមការគ្រប់គ្រងពី អ្នកចាត់ចែង។ នាង បានរកប្រាក់ចំណូលជាច្រើន សិបពាន់ដុល្លារ ឲ្យក្រុមហ៊ុន ហើយក៏ចំណេញច្រើនណាស់ដែរ។ នៅមាន បេសកម្មជាច្រើនទៀត ដែល នាងត្រូវបំពេញតាមក្បួនច្បាប់ពេញ១ឆ្នាំ ហើយក៏ជាពេលវេលាដែលនាងត្រូវ បានសាងកេរ្តី៍ឈ្មោះ ឲ្យកាន់តែប្រពៃឡើងៗ ពេលយីអ៊ុនឡើង។
កម្មវិធី Miss Grand នេះកម្ពុជាយើង ចាត់ទុកថាជាកម្មវិធីល្បីល្បាញណាស់ហើយ តាមដានជាទីបំផុត។ សម្រាប់នារីដែល មកប្រកួតទៀតសោតឃើញថា សុទ្ឋតែខ្លាំងៗ និងមានទេពកោសល្យល្អគួរអោយទាក់ទាញ។ ពិសេសការប្រកួតលើឆាក អន្តរជាតិក៏ កម្ពុជាយើងធ្វើបានល្អ ជាប់លេខល្អៗ គួរឲ្យសរសើរ និងភ្ញាក់ផ្អើលចំពោះ ប្រជាជនលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










