Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មោច​ចិត្ត! ប្រពន្ធ​តាមទាន់​ប្តី​កំពុង​នៅជា​មួយ​ស្រី​ស្នេហ៍ ពេល​សួរ​ថាយក​ស្រី​ មានអាណិតកូន​អត់? ស្រាប់តែ​ប្តី​ឆ្លើយ​បែបនេះ​ថា…

ពិតណាស់ មនុស្សប្រុសគ្មានអ្នកណាល្អជាងអ្នកណាទេ សម្រាប់សម័យនេះ គឺតែងតែមានការខូចខិល ឬ លួចលាក់មានស្រី វាក្លាយជាធម្មតាទៅហើយ។ ប៉ុន្តែ ទន្ទឹមនឹងការដើរខូចខិលនេះ មនុស្សប្រុសភាគច្រើន ពុំចោលប្រពន្ធកូននោះទេ ដោយលួចទាក់ទងស្រីក្រៅ គ្រាន់តែដើម្បីការសប្បាយមួយគ្រាប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលគួរឲ្យខ្លោចចិត្តបំផុតនោះ គឺថ្មីៗនេះ រឿងរ៉ាវមួយបានកើតឡើង គ្រាដែលប្រពន្ធតាមទាន់ប្តីកំពុងសម្ងំរស់នៅជាមួយស្រីស្នេហ៍​យ៉ាងមានសេចក្តីសុខ ដោយមិនគិតពីប្រពន្ធកូនសូម្បីបន្តិចសោះឡើយ ហើយនៅពេលប្រពន្ធសួរថា អាណិតកូនអត់? ស្រាប់តែប្តីដកដង្ហើមធំ រួចបានឆ្លើយដាក់ប្រពន្ធបែបនេះថា «អ្វីៗគ្រប់យ៉ាង គឺបងជាអ្នកខុស ចាំបងផ្តិចមេដាយឲ្យ…!»។

ក្រោយពីបានឃើញទង្វើបុរសជាប្តីរូបនេះ សុខចិត្តមកសម្ងំរស់នៅជាមួយស្រីស្នេហ៍ ដោយទុកឲ្យប្រពន្ធរកស៊ីចិញ្ចឹមកូននៅផ្ទះ ហើយប្តីឆ្លើយបែបនេះ បានធ្វើឲ្យបងប្អូនស្រីៗបង្ហាញអារម្មណ៍ឈឺចាប់ជំនួស និងដាក់ឲ្យធ្ងន់ៗទាំងពីរបែបនេះថា៖ «អាថោក, ស្លូតពេកហើយបង ម៉េចមិនយកស្បែកជើងវៃក្បាលពួកវាទៅ អោយវាដឹងថាវាថោកទាបប៉ុណ្ណា កុំយកដៃទៅប៉ះមនុស្សបែបនេះ, មុខមាត់ស្អាតដែរ តែគ្មានលទ្ធភាពរកខ្លួនឯង ដើរតែយកបស់គេហ្នឹង ឆ្ងាញ់ណាស់ហីមីនរក, ស្រីថោកគូរនិងប្រុសថោប វារកគ្នាឃើញហើយបង លែងក្បាលចោលទៅ មនុស្សប្រុសកាលណាដែលមិនមាត់មិនក៏ហើយ បើហ៊ាននិយាយតែប៉ុណ្ណេះចេញមកហើយ កុំថាឡើយគិតប្រពន្ធ សូម្បីតែដំណក់ឈាមវាក៏វាលែងគិតដែរ ប្ដីបងដុះស្លាបហើយ លែងឲ្យវាហើរទៅ វាចាស់អស់ធំហើយ តែខួរនៅខ្ចីបន្តិច,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×