ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ឈានចូល១៣ ខែមេសា ឆ្នាំ២០២២ តារាចម្រៀងនថុន ឌីសាដា បានជួបហេតុការណ៍ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា ប្រមាណ៥ទៅ៦នាក់ ស្ទាក់ប្ល.ន់យកម៉ូតូ ពីជនរងគ្រោះភ្លាមៗ។ ហេតុការណ៍កើតត្រង់ចំណុចស្ពានលេខ៧ ផ្លូវជាតិ៦អា ម្តុំបាក់ខែង គ្រាដែលតារាប្រុសរូបនេះ ចេញមកពីច្រៀងកម្មវិធីមួយ នៅម្តុំរកាកោង ស្រុកមុខកំពូលខេត្តកណ្តាល។

តាមការឲ្យដឹង លោកធីសាដា រងគ្រោះរបួសបាក់ឆ្អឹងជំនីរ ហើយពេលនេះ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា «យប់មិញ ( ១២ ឈានចូលថ្ងៃ១៣ មេសា ឆ្នាំ២០២២ ) រំលងអធ្រាត្រខ្ញុំបាទ នៅលើស្ពានលេខ៧ ផ្លូវជាតិលេខ៦ បាក់ខែង ខ្ញុំបាទ ត្រូវចោមួយក្រុមមានគ្នាច្រើនម៉ូតូ បានវា.យខ្ញុំពីក្រោយបានដួល នឹងបានប្ល.ន់យកម៉ូតូខ្ញុំបាទទៅបាត់ ។ ខ្ញុំបាក់ឆ្អឹងដងកាំបិតនិងរបួសធ្ងន់ធ្ងរ ត្រូវមកទទួលការវះកាត់ នៅមន្ទីពេទ្យ ជាបន្ទាន់។ អរគុណដល់បងប្អូនសិល្បៈ ដែលបានសួរនាំ ។ ខ្ញុំមិនទាន់តបកើតទេ ចាំវះកាត់រួចអគុណនូវការបារម្ភ របស់បងប្អូន ។ ញើសឈាម ខ្ញុំប្រឹងណាស់ហេតុអ្វី អ្នកមិនមានក្ដីមេត្តា អាណិតគេដែលអត់សោះចឹង។

លោក ថុន ធីសាដា ជាបេក្ខភាព ធ្លាប់ប្រឡងចម្រៀងនៅក្នុងកម្មវិធីX Factor Cambodia និង Beat the Best របស់ហង្សមាស។ លោកតស៊ូជាមួយការប្រឡងណាស់ ទោះលទ្ឋផលបែបណាក៏ដោយ ដើម្បីសម្រេចគោលដៅក្នុងសិល្បៈ។ បើទោះជាប្រើពេលកសាង ស្នាដៃបន្តទៀតក៏លោក មិនបោះបង់ហើយ ងើបឈជានិច្ច។ មិត្តភក្តិជាច្រើន បានសម្តែងការសោកស្តាយ និងសំណូមពរឲ្យ សមត្ថកិច្ចជួយរកជនល្មើស ចាត់ការតាមច្បាប់មកវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM







