នេះជារឿងដ៏តក់ស្លុត និងគួរឲ្យអាសូរបំផុត ដែលយុវតីអាយុ ១៧ ឆ្នាំ ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ នៅមាត់ច្រាំងទឹកអូរមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
បើតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Smeyy បានសរសេរប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះ និងមិត្តិភក្តិរបស់នាង បាននាំគ្នាទៅរាំធុងបាស់លេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រួចក៏បាត់មិនឃើញមកផ្ទះ បែរជាឃើញសាកសពយ៉ាងអាណោចអាធ័ម គួរឱ្យសង្វេគ នៅក្បែរទឹកអូរទៅវិញ។
យ៉ាងណាមិញ បើតាមលទ្ធផលកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ នោះសាកសពនារីរងគ្រោះត្រូវបានគេចាប់រំលោភ រួចវាយសម្លាប់នឹងវត្ថុរឹង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមនីតិវិធី បន្ទាប់ពីអញ្ជើញសាក្សីពាក់ព័ន្ធ មកបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់អូស្មាច់ ដែលជាមូលដ្ឋានឈានវែកមុខជនដៃដល់ ក្នុងករណីរំលោភសម្លាប់ខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


