ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយ ដែលកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ តារាល្បីឈ្មោះ ផេនខេក (Pancake) និងគូស្នេហ៍ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីអ្នកទាំងពីបានទៅថតរូប Pre-Wedding ជាច្រើនសន្លឹក នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ពិតណាស់ ក្រោយឃើញបែបនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ បានសម្តែងក្តីរំភើប អបអរសាទរយ៉ាងច្រើនថា៖ ស្អាតដល់ហេីយ, ជួយត្រេកអរផង, Congratulations ម៉ាក់, ស្អាតណាស់អាយដល សូមអបអរពីចំងាយផង ជូនពរឲ្យមានសុភម្គលគ្រប់ទិវារាត្រី និងស្រលាញ់គ្នាជារៀងរហូតទៅ, អបអរសាទរផង បងស្រី មានប្ដីហើយ, សប្បាយចិត្តណាស់ និយាយត្រង់ឃើញបែបនេះ។
តែទោះជាយ៉ាងណា អ្វីដែលមិននឹកស្មាន និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺនៅមុននេះបន្តិច (ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២) ស្រាប់តែ ផេនខេក បានបង្ហោះពីការបែកបាក់គ្នាជាមួយប្តី ដោយសរសេររៀបរាប់ទាំងឈឺចាប់បំផុតថា៖ «6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។ (បញ្ជាក់មិនមេនសម្តែង ព្រោះមិននឹកស្មាន ហើយក៏ពិបាកទទួលយក ជាងរឿងខ្ញុំជំពាក់លុយគេទៀត)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















