ភ្នំពេញ ៖ តារាភេទទី៣ ផេន ខេក បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល បង្ហាញពិទំនាក់ទំនងនាងនិងស្វាមីបានឈានដល់ផ្លូវបំបែក។
ដំណឹងនេះបានធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើលនិងមិននឹកស្មានដល់ក្រោយពេលតារាភេទទី៣រូបនេះ ទើបតែរៀបការទបានប្រមាណជាងមកខែប៉ុណ្ណោះ។

ផេន ខេក បានប្រកាសដំណឹងដ៏គួអោយភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកថា ៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់។
(បញ្ជាក់មិនមេនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿង ខ្ញុំជំពាក់លុយគេទៀត)។
យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា ការប្រកាសរបស់ ផេន ខេក នាពេលនេះជាការពិត ឬគ្រាន់តែជាការសម្តែង ប៉ុន្តែកន្លងមកតារារូបនេះ ក៏តែងតែបង្ហោះសារបែបខូចចិត្ត និងបង្ហើបខ្លះៗ អំពីរឿងគ្រួសារនេះដូចគ្នា។

ទោះជាយ៉ាងណាឲ្យមហាជន ជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ខណៈពេលនាង និងស្វាមីទើបចូលរោងការ មិនទាំងបានប៉ុន្មានខែផងនោះ។
ផេន ខេក និងដៃគូបានចូលរោងការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ ជាមួយសង្ហាវ័យក្មេងមួយរូប បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា អស់ពេល៦ឆ្នាំ។
ក្រោយរៀបការតារាភេទទី៣ខាងលើនេះ ក៏ធ្លាប់បានប្រកាសពីគម្រោង នឹងយកកូននៅឆ្នាំក្រោយផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាងsv

