Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេដ វីន មានឱកាសហក់ចូលសិល្បះជាថ្មី ក្រោយរសាយរឿងអាស្រូវ

នៅទីបំផុតតារាសម្តែងសាច់ដុំលោក អេដ វីន បានមានឱកាសហក់ចូលសិល្បះជាថ្មីឡើងវិញហើយ ក្រោយលោកពីអាក់ខានប្រមាណជាងមួយឆ្នាំ ដោយតារារូបនេះបានឡោមព័ទ្ធដោយរឿងអាស្រូវស្នេហា ដែលឈានទៅដល់ការប្រើប្រាស់អំពើហឹង្សាផ្អើលមហាជន។

យ៉ាងណា ក្រោយពីរឿងអាស្រូវហាក់រសាយបន្តិចនោះ អេដ វីន ក៏បានវិលមកកាន់ការសម្តែងជាថ្មីឡើងវិញដូចការសន្យារបស់លោក ដោយក្នុងនោះ លោកកំពុងតែចុះកុងត្រានៅ ក្នុងការថតភាពយន្តឲ្យផលិតកម្មក្នុងស្រុកមួយ ដែលនោះជាឱកាសថ្មីមួយទៀត សម្រាប់តារារូបនេះក្នុងការចាប់ផ្តើមសារជាថ្មីលើវិថីសិល្បះ។

ជាការប្រកាសទទួលបានការងារថតជាថ្មីឡើងវិញនាពេលនេះលោក អេដ វីន ក៏បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកថា កុំខ្លាចការដួល ត្រូវនិយាយប្រាប់ខ្លួនឯងថាបើអ្នកដួល ហើយមិនប្រឹងងើបឈរដើដោយខ្លួនឯងវិញនោះ មានមនុស្សច្រើនណាស់ចាំសើចចំអក ប៉ុន្ដែយើងកុំខ្វល់ ហើយតស៉ូ ខាំមាត់ សង្កត់ចិត្ត ដើទៅមុខ រកអ្វីដែលជាភាព ជោគជ័យ ថ្ងៃនោះហើយដែលគេគ្រប់គ្នា កោតក្រែងយើងដោយខ្លួនឯង។

ការដួល វាសាំទៅហើយសម្រាប់ខ្ញុំ ខ្ញុំមានតែអរគុណ នៃការដួលទៅវិញទេ ដែលធ្វើឲ្យខ្ញុំ អាចក្លាយជាមនុស្សអាចដោះស្រាយ សឹងតែរាល់បញ្ហាទាំងស្រុងបានដោយខ្លួនឯង។ អរគុណដល់ Kongchak Pictures សម្រាប់ការងារមួយនេះនឹងការទទួលយ៉ាងកក់ក្តៅ អរគុណដល់ពុកម៉ែបងប្អូន ដែរតែងតែរង់ចាំ វត្តមានរបស់ខ្ញុំបាទ ចំពោះការវិលត្រឡប់ចូលសិល្បះសារជាថ្មី”។
តាមរយះសារខាងលើនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រការសម្តែងរូបលោកបានចូលរួមសម្តែងការអបអរសាទរ នៅពេលដែលបានឃើញតារារូបនេះមានឱកាសវិលមកការសម្តែងជាថ្មីឡើងវិញ ខណៈពេលដែលពួកគេចង់ឃើញស្នាដៃថ្មី នៃការសម្តែងរបស់លោកនាពេលឆាប់ៗខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា តារាសម្តែងក្នុងរឿង រសជាតិអ្នកមាន លោក អេដ វីន បានជួបរឿងអាស្រូវស្នេហាម្តងជាពីរដង ជាមួយនឹងគូស្នេហ៍របស់លោករហូតឈាន ដល់ការប្រើអំពើហឹង្សាដាក់គ្នាផ្អើលមហាជនកាលពីពេលកន្លងទៅ ក្នុងពេលរឿងរ៉ាវនេះក៏បានឈាន ដល់ការប្រឹងផ្តល់រហូតធ្វើឲ្យលោក អេន វីដ ជាប់ពន្ធនាគារផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាការជាប់ពន្ធនាគារ របស់តារាប្រុសរូបនេះ បានតែមួយរយៈខ្លីប៉ុណ្ណោះ រូបលោកក៏បានចេញក្រៅឃុំវិញ ដោយសារការធានា និងដកពាក្យបណ្តឹង ពីអតីតគូរស្នេហ៍របស់លោក ក្រោយមានការសម្របសម្រួលដោះស្រាយជម្លោះដែលបានកើតឡើង។

ក្រោយបានចេញពីការឃុំខ្លួននោះមក អេដ វីន ក៏បានរត់ទៅបួសមួយរយៈខ្លី ដើម្បីជម្រះរឿងរ៉ាវមិនល្អចេញពីខ្លួន មុនពេលដែលលោកបានរៀបចំខ្លួនសាជាថ្មីឡើងវិញ ដើម្បីចាប់ផ្តើមទំព័រជីវិតឡើងវិញ ខណៈពេលដែលលោកក៏ត្រៀមខ្លួនវិល រកសិល្បះជាថ្មីម្តងទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×