Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ ពូទីន អាចដណ្ដើមកា.ន់កា.ប់ ទីក្រុងកំពង់ផែម៉ារីអូប៉ូល របស់អ៊ុយក្រែន បានដែរទេ?

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីអូប៉ូល (Mariupol) ស្ថិតនៅតាមឆ្នេរសមុទ្រអាហ្សូវ (Azov) កំពុងតែក្លាយជាទីក្រុងដ៏ធំលើកដំបូងរបស់អ៊ុយក្រែន អាចនឹងត្រូវធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់កម្លាំងទាហានរុស្ស៊ី ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពឲ្យចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយការឡោមព័ទ្ធ និង ទម្លាក់គ្រាប់បែក អស់រយៈពេលជាង៧សប្តាហ៍មក ដោយបានសម្លាប់ជនស៊ីវិល រាប់ម៉ឺននាក់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា លោក ចន ឃីប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា ទីក្រុងម៉ារីអូប៉ូល (Mariupol) មិនទាន់ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងយោធារុស្ស៊ី នៅឡើយ ថ្វីបើទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់របស់អ៊ុយក្រែន មួយនេះ កំពុងតែរងនូវការវា.យប្រ.ហារយ៉ាងខ្លាំងក្ដី»។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ រូបនេះ បានបន្ថែមថា «រហូតមកដល់ពេលនេះ យើងបានបន្តតាមដាននូវការវា.យប្រ.ហារតាមអាកាស និង កាំភ្លើងធំពីកម្លាំងយោធារុស្ស៊ី នៅក្នុងតំបន់ដុនបាស់ (Donbas) និង នៅភាគខាងត្បូង ជាពិសេស នៅជុំវិញ និង នៅទីក្រុង Mariupol ។ ដោយឡែក កម្លាំងការពារអ៊ុយក្រែន ក៏កំពុងតែតស៊ូយ៉ាងស្វិតស្វាយ ថ្វីបើមានការវា.យស.ន្ធាប់យ៉ាងខ្លាំងពីរុស្ស៊ី ក្ដី»។

ជាមួយគ្នានេះ អ្នកនាំពាក្យ មន្ទីរបញ្ចកោណ រូបនេះ ក៏បានពិភាក្សាផងដែរ អំពីរបៀប ដែលទាហានអាមេរិក នឹងបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន នាពេលឆាប់ៗនេះ អំពីរបៀបប្រើប្រាស់កាំភ្លើងធំ Howitizer ដែលបានផ្តល់ឲ្យ ដោយក្រុងវ៉ាស៊ីនតោន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុនេះ បានសម្រេច បន្ដផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ រហូតដល់៨០០លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។ ជំនួយយោធាថ្មីនេះ រួមមាន ប្រព័ន្ធបា.ញ់កាំភ្លើងធំ គ្រាប់កាំភ្លើងធំ នាវាការពារឆ្នេរសមុទ្រ រថក្រោះ ឧទ្ធម្ភាគចក្រ…ជាដើម។

ដោយឡែក បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya បានផ្សាយ ថា រុស្ស៊ី កាលពីថ្ងៃទី១៣ ខែមេសា សប្ដាហ៍មុន បានអួតអាងថា កងទ័ពម៉ារីនរបស់អ៊ុយក្រែន ជាង ១ ០០០នាក់ នៅតំបន់យោធភូមិភាគឧស្សាហកម្មអាហ្សូវស្ដាល់ (Azovstal) បានចុះចូលជាមួយនឹងកម្លាំងទាហានរុស្ស៊ី។ ប៉ុន្ដែការអះអាងនេះ ត្រូវបានភាគីអ៊ុយក្រែន ច្រានចោល ដោយចាត់ទុកថា នេះជាព័ត៌មានប្រឌិតឡើង ព្រោះកម្លាំងការពារអ៊ុយក្រែន នៅទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល កំពុងតែប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី។

ទីក្រុងកំពង់ផែ Mariupol មានប្រជាពលរដ្ឋ រស់នៅ ជាង៤០០ ០០០នាក់ មុនពេលការផ្ទុះសង្គ្រាមឡើង ហើយក៏ជាទីក្រុងដ៏ធំបំផុតរបស់អ៊ុយក្រែន នៅជាប់នឹងឆ្នរសមុទ្រអាហ្សូវ (Azov)។ ទីក្រុងនេះ មានកំពង់ផែយុទ្ធសាស្រ្ដយ៉ាងសំខាន់ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង កសិកម្ម នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ នៅទីនោះ ក៏មានរោងចក្រដែកថែបដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន ផងដែរ។

នៅមុនថ្ងៃផ្ទុះសង្រ្គាមនោះ ម៉ារីអ៊ូប៉ូល (Mariupol) ក្លាយជាទីក្រុងដ៏ធំបំផុត នៅតែស្ថិតក្រោមការកាន់កាប់ ពីអាជ្ញាធរអ៊ុយក្រែន នៅខេត្តភាគខាងកើត ចំនួនពីរ ដែលគេស្គាល់ថា ជាតំបន់ដុនបាស់ (Donbas) ហើយត្រូវបានក្រុងម៉ូស្គូ បង្ខំឱ្យអ៊ុយក្រែន ប្រគល់ទៅឱ្យក្រុមបំបែកខ្លួន គាំទ្រ ដោយរុស្ស៊ី។ ប៉ុន្ដែប្រសិនបើកម្លាំងទាហានរុស្ស៊ី ដណ្ដើមបានទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់មួយនេះ ពីអ៊ុយក្រែន នឹងជួយឲ្យក្រុងមូស្គូ គ្រប់គ្រងទាំងស្រុង នៅលើឆ្នេរសមុទ្រអាហ្សូវ (Azov) ហើយវាអាចតភ្ជាប់ជាមួយនឹងដីគោករបស់រុស្ស៊ី និង ដែនដីរបស់ក្រុមបំបែកខ្លួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាមួយនឹងឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូសយកទៅដាក់បញ្ចូល នៅក្នុងឧបសម័្ពន្ធរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៤។

មន្រ្ដីអ៊ុយក្រែន បានអះអាងថា ជនស៊ីវិល យ៉ាងតិច ២០ ០០០នាក់ ត្រូវបានស.ម្លាប់ ដោយកម្លាំងទាហានរុស្ស៊ី នៅក្នុងការវា.យប្រ.ហារ ទៅលើទីក្រុងកំពង់ផែ Mariupol នេះ។

ជាមួយគ្នានេះដែរ បណ្ដាអង្គការអន្ដរជាតិនានា ដូចជា អង្គការកាកបាទក្រហម និង អង្គការសហប្រជាជាតិ ជឿថា ជនស៊ីវិលរាប់ពាន់នាក់បានស្លា.ប់។ ប៉ុន្ដែទំហំ នៃការរងគ្រោះ នៅតែមិនទាន់អាចវា.យតម្លៃបាននៅឡើយ ដោយសារតែទីក្រុងមួយនេះ បានកាត់ផ្ដាច់នូវទំនាក់ទំនង ដែលរារាំងដោយកម្លាំងទាហានរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×