«របៀបស្លៀកពាក់ឲ្យសមរម្យសម្រាប់ពិធីមង្គលការ» ជាប្រធានបទដែលបង្កជម្លោះជាយូរមកហើយ។ អ្នកខ្លះគិតថាក្នុងឱកាសដ៏អស្ចារ្យនេះ កូនក្រមុំត្រូវតែស្រស់ស្អាត និងស្រស់ស្អាតបំផុត ដូច្នេះភ្ញៀវមិនគួរស្លៀកពាក់ឱ្យលេចធ្លោពេកទេ ជៀសវាងការចាប់អារម្មណ៍ពីតួអង្គសំខាន់។ អ្នកខ្លះទៀត ក៏បានគិតថា ការស្លៀកពាក់ឲ្យបានស្អាតរបស់ភ្ញៀវក៏ជារបៀបគោរពម្ចាស់ផ្ទះផងដែរ។
ជាក់ស្តែង ថ្មីៗនេះ បញ្ហានេះត្រូវបានលើកយកមកពិភាក្សាម្តងទៀត នៅពេលដែលនៅលើបណ្តាញសង្គម ស្រាប់តែលេចចេញនូវឃ្លីបមួយ ដែលថតឈុតនារីវ័យក្មេងម្នាក់ រូបស្រស់ស្អាតម្នាក់ស្លៀកពាក់លក្ខណៈស៊ិចស៊ីដ៏ស៊ីអារម្មណ៍ នៅក្នុងពិធីមង្គលការមិត្តសម្លាញ់របស់នាង។
ដូចដែលបានឃើញនៅក្នុងឃ្លីប នារីម្នាក់នេះស្លៀករ៉ូបពណ៌ខ្មៅជាមួយនឹងការរចនាប្លែក និងហ៊ានរួមបញ្ចូលគ្នានូវឈុតហែលទឹក ជាមួយនឹងក្រណាត់ស្តើងឆ្លុះបញ្ចេញសាច់សខ្ចីឡើងក្តៅភ្នែកតែម្តង។ មិនអាចប្រកែកបានទេថា ស្រីស្អាតរូបនេះពិតមានរូបរាងដ៏អស្ចារ្យ ជាមួយនឹងជើងវែងស្រឡូន និងស្បែកសភ្លឺថ្លា។ ហើយរ៉ូបដ៏ក្តៅសាច់នេះ ក៏ធ្វើឱ្យនាងកាន់តែមានមោទនភាពចំពោះអត្ថប្រយោជន៍រាងកាយរបស់នាង។
ទោះជាយ៉ាងណា ព្រោះតែហេតុផលនេះហើយដែលបង្កឲ្យភាពចម្រូងចម្រាសបានកើតឡើង។ មនុស្សជាច្រើនគិតថា នារីរូបនេះបានជ្រើសរើសសម្លៀកបំពាក់មិនសមរម្យ ក្នុងថ្ងៃមង្គលការរបស់មិត្តភ័ក្តិរបស់នាង ដោយសារតែនាងបង្ហាញរាង និងពណ៌ “លើសលប់” ជាតួអង្គសំខាន់។ តែទោះជាយ៉ាងណា ក៏នៅតែមានមតិគាំទ្រ តារាស្រីរូបនេះ ដោយបាននិយាយថា សម្លៀកបំពាក់របស់នាង គ្មានអ្វីប្លែកទេ ប៉ុន្តែ នាងមានកម្ពស់ខ្ពស់ ទើបនាងមើលទៅលេចធ្លោជាងបន្តិច។
ក្នុងនោះ មតិជាច្រើនបានខមិនផ្សេងៗគ្នាថា អូនស្អាតណាស់ រ៉ូបក៏ស្អាតដែរ តែទៅមង្គលការមិនសមហេតុផលទេ។ តែបើទៅចូលរួមកម្មវិធីផ្សេងល្អជាងនេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ។ រ៉ូបស្អាតណាស់ តែខ្មាសបន្តិចទៅចូលរោងការ, រ៉ូបស្អាតស័ក្តិសមជាងពេលទៅលេងសមុទ្រនរណាខ្លះធ្លាប់ស្លៀកទៅមង្គលការ?។
ក្រោយផ្ទុះការរិះគន់ នារីរូបនេះដែលមានឈ្មោះ Tieu Bang ក៏ឆ្លើយតបថា «ខ្ញុំមិនបន្ទោសពួកគេទេ ព្រោះម្នាក់ៗមានស្ទីល របៀបស្លៀកពាក់រៀងៗខ្លួន ខ្ញុំគិតថាវាជារឿងធម្មតាណាស់ ក្នុងការស្លៀកពាក់បែបនោះ មិត្តរបស់ខ្ញុំ (កូនក្រមុំ) ក៏ហៅវាថាអស្ចារ្យដែរ។ ពេលនោះ មិត្តរបស់ខ្ញុំបានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់សាមញ្ញ ដើម្បីថតរូបជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែ កូនក្រមុំតែងតែស្រស់ស្អាតបំផុត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





