Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ីជាមួយគ្នាទាស់សំដីរគ្នា វា.យគ្នាមួយប្រាវ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ , ជនសង្ស័យកំពុងឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងក្រសាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិ.ង្សាបង្កឲ្យមានរបួសស្នាម ខណ:កំពុងតែផឹកស្រាបៀ ជាមួយគ្នាបានទាស់សំដីគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទូរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហ.ង្សាបង្កឲ្យមានរបួសស្នាម (រងរបួសបែកមាត់ ក្បាល និងខ្នង)។

ជនសង្ស័យខាងលើមានឈ្មោះអ៊ិត វ៉ាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំង ជំនាញកំពុងកសាង សំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕រក្សាសិទ្ធិដោយ ៖ សួង សាម

×