Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ជនរងគ្រោះ​អរគុណ​សមត្ថកិច្ច ដែល​បាន​ជួយ​វែកមុខ​ឃា​ត​.ករ តែ​ពួកគាត់​ឆ្អែតចិត្ត​សម្តី​មេ​ប៉ុស្តិ៍​អូរ​ស្មាច់ ដែល​និយាយ​បែបនេះ…

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ យុវតីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ នៅមាត់ច្រាំងទឹកអូរមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយក៏ត្រូវបានសន្មត់ថាជាករណីរំលោភសម្លាប់តែម្តង។

ពិតណាស់ នៅទីបំផុត សមត្ថកិច្ចកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ បន្ទាប់ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់មុខសញ្ញា អស់រយៈពេល៣ថ្ងៃ។ ជនរំលោភសម្លាប់ទាំង៣នាក់នោះមានឈ្មោះទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ (ទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ) ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ (ទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ) និងទី៣.ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ មហាជនបើទោះជាពោរពេញដោយកំហឹងយ៉ាងណា ក៏បានរំភើបសាទរចំពោះសមត្ថកិច្ច ដែលបានខិតខំដុតដៃដុតជើងវែកមុខឃាតករបានយ៉ាងឆាប់រហ័ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងក៏ដូចផ្តល់យុត្តិធម៌ជូនជនរងគ្រោះផងដែរ។

តែទោះជាយ៉ាងណា គ្រួសារជនរងគ្រោះបានបង្ហាញការមិនសប្បាយចិត្តនោះទេ គឺដោយសារតែសមត្ថកិច្ចមិនអនុញ្ញាតឲ្យពួកគាត់ ជួបមុខឃាតករទាំងបីឲ្យអស់ចិត្ត ដោយពួកគាត់ជាម្តាយជាមីងគ្រាន់តែចង់សួរនាំ ជាពិសេសក្នុងចំណោមនោះ គឺជាបងប្អូនជីដូនមួយគ្នា ហេតុអ្វីបានជាលើកដៃសម្លាប់ប្អូន តើធ្វើបែបហ្នឹងដើម្បីអ្វីទៅ?។ លើសពីនេះ អ្វីដែលធ្វើឲ្យពួកគាត់ឆ្អែតចិត្តបំផុតនោះ គឺទន្ទឹមពួកគាត់ទទួចចង់ជួបមុខឃាតករ ស្រាប់តែលោកមេប៉ុស្តិ៍សង្កាត់អូរស្មាច់ បាននិយាយនូវពាក្យដ៏ហួសចិត្តបែបនេះថា លោកហត់នឿយណាស់ មួយថ្ងៃត្រូវចំណាយលុយអស់២០ម៉ឺន ដើម្បីធ្វើការ។ សម្តីមេប៉ុស្តិ៍និយាយបែបនេះ សួរថាក្នុងនាមសមត្ថកិច្ចបម្រើប្រជាពលរដ្ឋ តើគួរនិយាយបែបហ្នឹងទៅរួចទេ!?។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ គឹម ទ្បាង ដែលត្រូវជាសាច់ញាតិ បានសម្តែងការហួសចិត្តថា៖ «ខ្ញុំសុំអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលជួយរកឃាតករដល់ប្អូនខ្ញុំ ក្នុងរយៈពេលបីថ្ងៃដុតដៃដុតជើងដាច់បាយដាច់ទឹក តែខ្ញុំឆ្អែតនឹងសំដីមេប៉ុស្ដិ៍សង្កាត់អូរស្មាច់ គាត់បាននិយាយថាគាត់ហត់នឿយ ហើយគាត់ក៏ត្រូវចំណាយក្នុងមួយថ្ងៃ20មឺនរៀល បងប្អូនស៊ែរអោយគាត់បានឃើញផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×