វីដេអូមួយដែលត្រូវបានចែករំលែកតៗគ្នាព្រោងព្រាត នៅលើបណ្តាញសង្គមថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតែម្តង ព្រោះតែម្នាក់ៗមិននឹកស្មានដល់ថា យុវតីលក់ចង្រឹត កំពឹសម្នាក់ មានរូបសម្រស់ស្រស់សោភាដល់ម្លុឹងនោះទេ។
អ្នកលក់វ័យក្មេងដ៏ទាក់ទាញរូបរូបនេះ ត្រូវបានដឹងថា នាងលក់ចំណីអាហារចង្រឹត កំពឹស ទៅដល់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ មានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។
តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាគួរឲ្យហួសចិត្តជាខ្លាំងនោះ គឺត្រង់ថា ភ្ញៀវមួយក្រុមដែលមកលេងក្នុងថ្ងៃចូលឆ្នាំ ព្រោះតែចង់ថតពីភាពទាក់ទាញរបស់នាង បានហៅនាងមកនិយាយលេងសើច និងគ្រាន់តែហុចក្រដាសឲ្យជូតញើស រួចហើយក៏ឲ្យដើរទៅលក់កន្លែងផ្សេង ដោយមិនជួយទិញនាងនោះទេ ដែលធ្វើឲ្យអ្នកអាណិតដាក់ឲ្យថា ចិត្តដាច់ណាស់វើយ! សុខចិត្តហៅគេមើលសិន។
តែទោះជាយ៉ាងណា ឃើញថាមានប្រុសៗជាច្រើនបានខមិនសរសើរចេញពីបេះដូង និងបង្ហាញអារម្មណ៍ចង់ឃើញនាងផ្ទាល់តែម្តង ដោយបានបញ្ចេញពាក្យពិតៗទាំងនេះថា «កូនអ្នកណាគេអីក៏ស្អាតម្លេះ, ស្អាតណាស់អ្នកលក់, អ្នកលក់នៅណាវិញហ្នឹងចង់ទិញដល់ហើយ, ស្អាតចឹងម៉ៅយកទាំងអស់ម៉ង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









