Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គីសនីឆេះ ខ្សែកាបផ្អើលអ្នកធ្វើដំណើរ នៅខណ្ឌសែនសុខ

ភ្នំពេញ : ឆ្លងចរន្តអគ្គិសនីឆេះបណ្ដាញខ្សែអ៊ីនធឺណិត បង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ធ្វើការបា.ញ់ពន្លត់ឲ្យរលត់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី២០ខែមេសាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញផ្សែងហុយពីបង្គោលភ្លើងខាងលើ ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏រាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ ធ្វើការបាញ់ឲ្យរលត់ទៅវិញភ្លាមៗ។

បើតាមន្ត្រីអគ្គិសនីបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះមិនមែនឆេះខ្សែភ្លើងនោះទេ គឺឆេះខ្សែបណ្ដាញអ៊ីនធើណិត ហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើង រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ចំនួនមួយគ្រឿង ធ្វើការបា.ញ់ឲ្យរលត់ទៅវិញជាស្ថាពរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×