ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ ពីអតីតតារាកំប្លែងជើងចាស់ អ្នកស្រី ស៊ុន ណារីម៉ូនីកា ជាដៃគូសម្តែងជាមួយនាយកុយ នាយក្រឹម ដែលល្បីឈ្មោះខ្លាំង កាលពីអំឡុង១០ឆ្នាំមុន។ ប៉ុន្តែ អស់រយៈពេលជាច្រើនមកនេះ អ្នកស្រី ម៉ូនីកា ហាក់ស្ងាត់ពីសិល្បៈ ដោយពុំឃើញចេញកំប្លែង ឬ ច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ដូចមុនទៀតឡើយ។
តែដោយឡែក ថ្មីៗនេះ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញវីដេអូចែករំលែកត្រូវបានគេបញ្ជាក់ថា អ្នកស្រី ស៊ុន ណារីម៉ូនីកា ត្រូវចោរ២នាក់ជិះម៉ូតូឆក់កាបូបបានសម្រេច ខណៈពេលអ្នកស្រីចុះពីរថយន្តភ្លាមៗ នៅតាមផ្លូវមួយកន្លែង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Vannida Sinnary បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពស្តែងៗ និងប្រាប់ពីអំឡុងពេលកើតហេតុឲ្យដឹងថា៖ «បងស្រីម៉ូនីកា មកយកឡានពីផ្ទះខ្ញុំទៅធ្វេី ឡានខូចរលត់តាមផ្លូវ ក៏បេីកទ្វាមកយកទឹកចាក់ឡាន គ្រាន់តែចេញមិនទាន់បិទទ្វាឡានផងវាឆក់ហ្មង សកម្មភាពអាចោរឆក់កាបូបបងស្រីស៊ុន ណារីម៉ូនីកា មុននេះបន្តិច ពពួកអាចាំតែលួចឆក់ញេីសឈាមគេខំរកខំទុកដេីម្បីចិញ្ចឹមគ្រួសារគេ ពួកហែងយកទៅមិនបានចាយទេ សូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង ចឹងសូមបងប្អូនប្រតយ្ន័ផងចេញពីឡានស្ពាយកាបូបមេីលផងបងប្អូន វាដេីរលេងអស់លុយចូលឆ្នាំ វាចាប់ផ្ដេីមសសម្បូរទៀតហេីយ ជួយស៊ែរម្នាក់មួយបងប្អូន ដេីម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារ កុំប្រហែស»។
សូមបញ្ជាក់ថា ចំពោះទីកន្លែងកើតហេតុ ម្ចាស់គណនីខាងលើ គាត់បានប្រាប់ថា ពុំបានស្គាល់ទេ ព្រោះពុំបានសួរនាំអ្នកស្រី ស៊ុន ណារីម៉ូនីកា ហើយក៏មិនដឹងថាក្នុងកាបូបរបស់អ្នកស្រី ស៊ុន ណារីម៉ូនីកា មានលុយកាក់ របស់ទ្រព្យបាត់បង់អស់ប៉ុន្មាននោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








