ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាពីរដួងគឺ សុខ ពីសី និង ពេជ្រ សោភា បានពោលពាក្យបែបបញ្ចើចបញ្ចើ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ពាក់ព័ន្ធទៅរឿងគូស្រករ។
មហាជន និងបណ្តាប្រិយមិត្តគាំទ្រកំពុងរងចាំមើល តារាចម្រៀងនាង សុខ ពិសី និង ពេជ្រ សោភា នឹងមុខគូអនាគតនាពេលណា ខណៈគេក៏ចង់ឃើញតារាទាំងពីរនេះ ចូលរោងការឆាប់ៗដូចនឹងតារាមួយចំនួនទៀត ខណៈពេលមកទល់នាពេលនេះ វ័យរបស់អ្នកទាំងពីរកាន់តែជ្រេបន្តិចទៅហើយដែរ។

សម្រាប់រឿងគូស្រករនេះ តារាចម្រៀងក្នុងផលិតកម្មសាន់ដេ នាងសុខ ពិសី បានលើកឡើងថា កុំភ័យរឿងគូរស្រករ ដល់ពេលណាយកពេលហ្នឹងទៅបើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយឲ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងអោយណាណី។
តាមរយៈសារខាងលើនេះមានន័យថា សុខ ពីសី ហាក់មិនមានការព្រួយបារម្ភច្រើនឡើយចំពោះការយកគូស្រករនៅពេលណា ក្នុងពេលនាងទំនងជារងចាំការសម្រេចមួយអោយច្បាស់លាស់។
កន្លង សុខ ពិសី ត្រូវបានគេដាក់ការសង្ស័យថា នាងបានផ្តើមទំនាក់ទំនងស្នេហ៍ជាមួយនឹងកូនថៅកែផលិតដែលខ្លួន កំពុងជ្រកអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរ ព្យាយាមលាក់បាំងរឿងនេះ។
ដោយឡែកតារាចម្រាប់តារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង ពេជ្រ សោភា វិញក៏បានលើឡើងលើបណ្តាញសង្គមហ្វេសប៊ុក ពីបញ្ហាស្នេហានេះដែរថា មើលគ្រប់ជ្រុងហើយ ឃើញថាស្អាតមែន ហាមណាកុំសួរថាការយកប្តី ព្រោះរាល់ថ្ងៃនេះបេះដូង ដូចជាមានគេចង់ដាក់អន្ទាក់ហើយ ខ្លាចជាប់អន្ទាក់ទៅឈឺចាប់ រាល់ថ្ងៃបេះដូងមានសេរីភាពណាស់ សប្បាយៗ។

តាមរយៈសារនេះមានន័យថា តារារូបនេះ ក៏កំពុងមានអ្នកចែចូវចង់បានដែរ ប៉ុន្តែនាងនៅមិនទាន់ហ៊ានសម្រេចចិត្ត និងបើកចំហរឲ្យគេដឹងនៅឡើយ ព្រោះធ្លាប់មានរបួសស្នាម។
ពេជ្រ សោភា ធ្លាប់បានបង្កើតទំនាក់ទំនងស្នេហ៍ក្រៅ ជាមួយតារាសម្តែងវ័យក្មេងលោក ឆឹម សក្តា អស់មួយរយៈពេល ប៉ុន្តែស្នេហារបស់ពួកគេ មិនបានដល់គោលដៅឡើយ ពោលបានបែកបាក់ទៅវិញដោយមិននឹកស្មានដល់។
យ៉ាងណារហូតមកទល់នាពេលនេះ ពេជ្រ សោភា នៅមិនទាន់បង្ហាញតម្រុយស្នេហា ជាមួយបុរសណាម្នាក់ទៀតនៅឡើយទេ ក្រៅតែពីការខិតខំពង្រឹងបទចម្រៀងថ្មីៗរបស់នាង៕ រក្សាសិទ្ធិដោយ ៖ សំណាង sv



