Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹង! ផ្លូវ​ល្បឿន​លឿន​មិន free ទេ 24$ សម្រាប់​រថយន្ត១គ្រឿង ខណៈ​លោក​រដ្ឋមន្រ្តី​លើកឡើង​ថា ធ្វើដំណើរ​តាមផ្លូវ​នេះ ធៀប​ផ្លូវធម្មតា ចំណេញ​ច្រើន…

គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) ត្រូវបានសាងសង់ជិតរួចរាល់ហើយ ដោយសម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥% និងត្រៀមបញ្ចប់ការសាងសង់ដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ដោយឡែក មកដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនេះវិញ គឺពុំត្រូវបានដាក់ឲ្យប្រើប្រាស់ free នោះទេ គឺត្រូវបង់លុយ ដោយរថយន្ត១គ្រឿងទៅនិងមកក្នុងតម្លៃ ២៤ ដុល្លារ ដែលមានន័យថា ទៅ១២ ដុល្លារ មក ១២ ដុល្លារ។

នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងក្នុងដំណើរដឹកនាំនិស្សិតវិទ្យាស្ថានតេជោសែន សាធារណៈ និងដឹកជញ្ជូន ទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះថា ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួច ក្រុមហ៊ុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែពេញ ដើម្បីឲ្យស្គាល់ពីស្ថានភាពផ្លូវល្បឿនសិន។

ប៉ុន្តែ លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបើកដំណើរការឲ្យសាកល្បង១ខែ ក្រុមហ៊ុននឹងគិតថ្លៃសេវា ១២ ដុល្លារ ទៅមក សរុប ២៤ ដុល្លារ ក្នុងរថយន្ត១គ្រឿង។

ជាមួយសេវាបង់ ២៤ ដុល្លារ ទៅមកនេះផងដែរ លោករដ្ឋមន្រ្តីក៏បានលើកឡើងថា តម្លៃ ១២ ដុល្លារ នេះ បើធៀបនឹងផ្លូវធម្មតា គឺអ្នកបើកបរទទួលបានទាំងសុវត្ថិភាព និងចំណេញច្រើនដូចជា ហ្វ្រាំង កង់ឡានពុំសូវសឹក សាំងក៏អស់តិច និងពុំខាតពេលវេលាធ្វើដំណើរផងដែរ ពោលគឺការប្រើប្រាស់ផ្លូវល្បឿននេះ គឺថោកជាងផ្លូវធម្មតា និងត្រូវបានគេប៉ាន់ស្មានថា ផ្លូវល្បឿនលឿននេះ នឹងកាត់បន្ថយរយៈពេលធ្វើដំណើរពីភ្នំពេញ​-​ក្រុងព្រះសីហនុ ពី៥ម៉ោង មកត្រឹម ២ ម៉ោង ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×