Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់និងឃុំខ្លួនលោកសៀម ភ្លុក ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ

ភ្នំពេញ៖ លោកលិ សុខា ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២នេះ បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥២ ឆ្នាំ ជាតំណាងស្ថាបនិក នៃ គណបក្សបេះដូងជាតិ នៅក្នុងពន្ធនាគារព្រៃស (ម១) ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈ និង ការប្រើប្រាស់លិខិតក្លែង ក្នុងការប្រមូលស្នាមម្រាមជើង ដើម្បីបង្កើតគណបក្សបេះដូងជាតិ ប្រព្រឹត្តក្នុងកំឡុងឆ្នាំ ២០២១។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ លិ សុខា ចុះកាលបរិច្ឆេទ ថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២២ ដែលអង្គមជ្ឈមណ្ឌលព័ត៌មានកម្ពុជា ( CEN) ទទួលបាន នៅថ្ងៃទី២៨ ខែ មេសាឆ្នាំ ២០២២នេះបានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ឈ្មោះ សៀម ភ្លុក មានទីលំនៅ នៅផ្ទះលេខ ៩២E១ ផ្លូវ១៦៣ ភូមិ៤ សង្តាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ នៅក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាស ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ ដោយសារតែការលិខិត និងឯកសារដែលលោកសៀម ភ្លុក ដាក់នោះ គឺឯកសារក្លែងក្លាយ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×