Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ៖ MOU រវាង អ.ប.ព.និងវិស័យឯកជន ជាដុំថ្ម១ដុំនៃជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា MOU មួយច្បាប់ រវាង អ.ប.ព.និងវិស័យឯកជន គឺជាដុំថ្ម១ដុំនៃជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយ MOU ជាង ១០០ កន្លងមកនេះ កំពុងក្លាយជាជញ្ជាំងរឹងមាំកាន់តែធំឡើងៗ ដើម្បីការពារវិស័យឯកជន ក្នុងការប្រកបធុរៈកិច្ចនៅកម្ពុជា ឱ្យបានប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គមគ្គុទេស៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពជាទីស្រឡាញ់ ជាបង្អែកជាតិកម្ពុជា ដ៏រឹងមាំមិនអាចខ្វះបាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២ បានថ្លែងថា ថ្ងៃនេះ អ.ប.ព.និងក្រុមហ៊ុន ហ្វាញ ហ្លរីង (ខេមបូឌា) ឯ.ក FINE FLOORING (CAMBODIA) CO., LTD. បានព្រមព្រៀងគ្នាជាឱឡាឫក ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) មួយបង្ហាញជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យឯកជន ហើយឆ្លងតាម MOU ដ៏មានតម្លៃនេះ FINE FLOORING នឹងក្លាយជាសមាជិកថ្មីមួយអង្គទៀតនៃ MOU CLUB.អ.ប.ព..វិស័យឯកជន។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈ MOU នាថ្ងៃនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នា MOUទី១០៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយវិស័យឯកជន ដែលបានគ្របដណ្តប់ ដោយ ក្រុមហ៊ុនជាង១ពាន់ ដែលជាសភាពាណិជ្ជកម្មគ្រឹះស្ថានឯកជនគ្រឹះស្ថានសាធារណៈជាតិ និងបរទេស។ MOU មួយច្បាប់ គឺជាដុំថ្ម១ដុំនៃជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយ MOU ជាង ១០០ កន្លងមកនេះ កំពុងក្លាយជាជញ្ជាំងរឹងមាំកាន់តែធំឡើងៗ ដើម្បីការពារវិស័យឯកជន ក្នុងការប្រកបធុរៈកិច្ចនៅកម្ពុជា ឱ្យបានប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គមគ្គុទេស៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពជាទីស្រឡាញ់ជាបង្អែកជាតិកម្ពុជាដ៏រឹងមាំមិនអាចខ្វះបាន។ គោរពនិងអនុវត្តតាមកម្មវិធី និងគោលនយោបាយនះ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នោះហើយ អ.ប.ព. បានបង្កើតនូវអនុស្សរណៈនៃការយោគ យល់គ្នានេះ ដើម្បីចងបាច់វិស័យឯកជនក្នុងបុព្វហេតុរួម ហើយក្រៅពី អ.ប.ព. ក៏បានដាក់ចេញនូវ វិធានការសមស្របនានាតាមរយៈយន្តការការពារផ្នែកច្បាប់ និងទប់ស្កាត់ការទារកម្រៃសេវាខុស ច្បាប់ ដើម្បីផ្តល់ជាប្រយោជន៍ជូនភាគីដែលបានចុះ MoU ជាមួយ អ.ប.ព.។

ឯកឧត្តម បានបន្តថា កិច្ចការជាច្រើន អ.ប.ព. បាននិងកំពុងដោះស្រាយប្រកបដោយការយកចិត្តទុកដាក់ និងយ៉ាងសកម្មអំពីសំណូមពរ និង ពាក្យប្ដឹងរបស់វិស័យឯកជន ដែលបាននិងកំពុងជួបប្រទះពាក់ព័ន្ធនឹងធុរកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការប្រកួតប្រជែងស្មោះត្រង់ និងស្មើភាព។ ក្រៅពីនេះ អ.ប.ព. បានបោះពុម្ព និងផ្សព្វផ្សាយ” សៀវភៅណែនាំស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា ដែលជាមគ្គុទេសន៍ សម្រាប់វិស័យឯកជនទូទៅនៅកម្ពុជា ឲ្យប្រកាន់យកនិងមានការប្តេជ្ញាចិត្ត ក្នុងការអនុវត្តធុរកិច្ចល្អ និងស្អាតស្អំ។ ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង កិច្ចប្រជុំតុមូល ជាមួយភាគីចុះ MoU អ.ប.ព.បានរៀបចំជាបន្តបន្ទាប់ ហើយតាមរយៈវេទិកានេះ ក៏បានផ្ដល់ឱកាសដល់ ក្រុមហ៊ុនទាំងនោះ លើកពីបញ្ហាកង្វល់និងបញ្ហាជួបប្រទះផ្សេងទៀត ដើម្បីរួមគ្នាផ្លាស់ប្តូរយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួម។

ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជម្ងឺ Covid-19 រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ.ប.ព.នៅតែបន្តអនុវត្តការងាររបស់ខ្លួនជាប្រចាំ ដោយទទួលបានពាក្យប្តឹង និងសំណូមពរមួយចំនួនពីក្រុមហ៊ុនចុះ MoU និងបានបញ្ចប់ការដោះស្រាយរួចរាល់ និងមួយចំនួនទៀតកំពុងបន្តពិនិត្យ និងដោះស្រាយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×