Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ៖ ៤ខែ ឆ្នាំ២០២២ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ០៤០ ៧០៣,៦៩តោន

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន​ , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា បើទោះបីជា ពិភពលោកទាំងមូល បាននិងកំពុងរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែននាពេលថ្មីៗនេះ ក៏ ស្ថានភាពនៃការនាំចេញកសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២) មាន បរិមាណសរុប ៤ ០៤០ ៧០៣,៦៩តោន គឺមានការកើនឡើងចំនួន ២១៤ ២៧០,៨៤តោន ស្មើនឹង ៥,៦០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនាំចេញបានត្រឹមតែ ៣ ៨២៦ ៤៣២,៨៥តោន ក្នុងនោះការនាំចេញអង្ករ ស្រូវ ដំឡូង មីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំដទៃទៀត មានការកើនឡើងគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងកំណើននៃការនាំចេញនេះ ក៏យើងសង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួនដូចជា ផ្លែចេក ស្រស់ និងស្វាយស្រស់ មានការថយចុះគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។ យោងតាមការពិគ្រោះយោបល់ជាមួយក្រុមហ៊ុននាំចេញកសិផលធំៗមួយចំនួន បានឱ្យដឹងថា ការ ធ្លាក់ចុះនៃការនាំចេញនេះគឺបណ្តាលមកពីកត្តាមួយចំនួនរួមមាន៖

កង្វះទូតជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឱ្យឡូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនវិបត្តិកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង៣ដង

ការរឹតបន្តឹងការត្រួតពិនិត្យទំនិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការ ឆ្លងរាលដាលនូវកូវីដ-១៩ ពីប្រទេសខាងក្រៅនៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្ដាល ឱ្យមានការរាំងស្ទះទំនិញ

ការនាំចេញទៅកាន់ប្រទេសវៀតណាមមានការថយចុះ ដោយសារការនាំចេញពីប្រទេសវៀតណាមទៅកាន់ ប្រទេសចិន អាចដំណើរការទៅបានតិចតួចដោយសារវិបត្តិកូវីដ-១៩

ការរឹតបន្តឹងលក្ខខណ្ឌអនាម័យនិងភូតគាមអនាម័យដែលបណ្តាលមកពីការរកឃើញកូវីដ-១៩ នៅលើ សំបកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខានការនាំ ចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។

ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏សូមបញ្ជាក់ជូនដល់សាធារណជនជ្រាបដែរថា ការ នាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួលដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតប ទៅនឹងកត្តាទីផ្សារ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំជំរុញការងារផលិតកម្មឱ្យកាន់តមានភាព រីកចម្រើនទៅមុខប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវនៃប្រទេសនាំចូល ព្រមទាំងខិតខំចរចា ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផលទាំងនោះទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានកាន់តែច្រើន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×