Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ស្រ្តីសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើហិ.ង្សា ស្រវឹងស្រាទាញកំា.បិតកា.ប់បុរសម្នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ មន្ត្រីនគរបាលស្រុកកំពង់រោទ៍ កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា ដោយស្រវឹងស្រា ទាញកំា.បិតកា.ប់ទៅលើបុរសជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ មុំ ណាក់ អាយុ ៤៦ ឆ្នាំ មុខរបរកសិករ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហិន ផល្លី អាយុ ៥១ ឆ្នាំ មុខរបរកសិករ ។ អ្នកទាំងពីរ មានទីលំនៅភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×