Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលនាយកដ្ឋានវិទ្យុទាក់ទង ​និងក្រសួងប្រៃសណី ចុះត្រួតពិនិត្យផ្ទះលក់វិទ្យុទាក់ទង យីហោបរកែវ ធ្វើឲ្យអតីតអ្នកគ្រប់គ្រងនាយកដ្ឋានចាស់ក្តៅស្លឹកត្រចៀក

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានវិទ្យុទាក់ទង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង សហការជាមួយជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងហាងលក់វិទ្យុទាក់ទងដ៏ធំយីហោ “បរកែវ” របស់ក្រុមហ៊ុនបរកែវថេរ៉ាថេក (ខេមបូឌា) BORKEO Teratech(Cambodia) Co.,Ltd. ដែលស្ថិតនៅផ្លូវលេខ៤៣២ ផ្ទះលេខ១៥៥ ផ្លូវលេខ១៦៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះចំពោះមូលហេតុអ្វីនោះ។
ក្រុមការងារអង្គភាពព័ត៌មាន CEN មិនទាន់ទទួលបានការបញ្ជាក់បន្ថែម ពីសមត្ថកិច្ចនៅឡើយទេ ។

ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ មានសមត្ថកិច្ចនគរបាលម្នាក់ បានលួចបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងដែលជាអតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទងចាស់ (បរកែវ) ក្តៅស្លឹកត្រចៀកដកកាំភ្លើង គម្រាមជាមួយកម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ក្រោយមកដោយមានសម្របសម្រួល ពីកម្លាំងអន្តរាគមន៍ ទើបម្ចាស់ទីតាំងខាងលើ អនុញ្ញាតឲ្យកម្លាំងជំនាញចូលទៅធ្វើការត្រួតពិនិត្យនៅខាងក្នុង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×