Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ខែ ដើមឆ្នាំនេះ ទេសចរបរទេសជាង៣ម៉ឺននាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលជាង១លានដុល្លារ

សៀមរាប ៖ គ្រឹះស្ថានអង្គរប្រកាសថា នៅរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៣៣.២០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១.៣៥២.៦១៥ដុល្លារអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ។

សម្រាប់ខែមេសា ឆ្នាំ២០២២នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៥៣៧,០៤០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣,៣៦៥នាក់។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៦៦,៤១០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×