Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ និង រឹបអូសបានគ្រឿងញៀនចំនួន៤ កព្ចាប់ នៅខេត្តកណ្ដាល

កណ្តាល ៖ សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាប និងឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ចំណែក ជនសង្ស័យ៤ នាក់ទៀត កំពុង គេចខ្លួន ពាក់ព័ន្ធនឹងការ រក្សាទុកជួញដូរគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ កន្លង ទៅនៅផ្លូវជាតិ លេខ៤១ ស្ថិត ក្នុងភូមិព្រៃចម្ការ ឃុំលំហាច ស្រុក អង្គស្នួល ។

សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យ ២នាក់មាន៖ ១-ឈ្មោះ ជន ដា រ៉ា អាយុ ៣០ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ។ ២- ឈ្មោះ មឿ ន សាវន ហៅ ម៉ី អាយុ ២៥ ឆ្នាំ មុខរបរ ជាអ្នកលក់ផលិតផល ។អ្នកទាំងពីរនាក់មានទីលំនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ចំណែក ជនសង្ស័យ ៤ នាក់ទៀត កំពុងរត់គេចខ្លួន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ – គ្រឿងញៀនចំនួន ៤ កញ្ចប់ – ម៉ូតូ ៤គ្រឿង – អាយកូម ២ គ្រឿង កាមេរ៉ាសុវតិ្ថភាព – ព្រមទាំង ឯកសារពាក់ព័ន្ធមួយចំនួនទៀត ។

បច្ចុប្បន្ន, ជនសង្ស័យប្តីប្រពន្ធ២នាក់ខាងលើ ត្រូវបានហៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×