ភ្នំពេញៈ មនុស្សចំនួន ៣នាក់ស្លា.ប់ និងរងរបួសចំនួន ១២នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និងស្រាលចំនួន ១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក បានបណ្តាល ឲ្យមនុស្សចំនួន ៣នាក់ស្លា.ប់ និងរងរបួសចំនួន ១២នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និងស្រាលចំនួន ១នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅលើរាជធានី ខេត្ត ចំនួន ៥ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លា.ប់ ២នាក់ និងរបួស ៣នាក់ , ខេត្តកណ្តាល របួស ២នាក់ , រាជធានីភ្នំពេញ របួស ៥នាក់ , ខេត្តរតនគីរី ស្លា.ប់ ១នាក់ និងរបួស ១នាក់ និងខេត្តកែប របួស ១នាក់៕ ដោយៈ ចេស្តារ





