Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកលឿនជ្រុលឡើងសួនពុះចែកទ្រូងផ្លូវ បុ.កបង្គោលភ្លើង បា.ក់មួយដើម

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលឡើងសួនពុះចែកទ្រូងផ្លូវ ទៅបុ.កបង្គោលភ្លើងបា.ក់មួយដើមរាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-5487 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ ទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម ចំណែករថយន្តបង្ករងការខូចខាត មួយកំណាត់មុខយ៉ាងដំណំ ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កបានគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×