Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញា លួចរថយន្តយ៉ាងសកម្ម

ភ្នំពេញ ៖ សមត្ថកិច្ចនៃអធិការនគរបាល ខណ្ឌបឹងកេងកង បានសហការ ជាមួយសមត្ថកិច្ចនគរបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២២ បាន ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធករណីលួចរថយន្តយ៉ាងសកម្ម ប្រព្រឹត្តនៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ៣ នាក់ រួមមាន ៖ ១- ឈ្មោះ សំ មាន ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិទួលឈើនាង ឃុំ សង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ ស៊ិ ន សុផល ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំ នៅ ភូមិ ត្រពាំង វែង ឃុំ ថុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ ។ ៣- ឈ្មោះ សំ ហឿន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិទួលឈើនាង ឃុំសង្កែ សាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះមានឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់ យកមាន ៖ រថយន្ដដឹកទំនិញចំនួន ០២ គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវពាក់ផ្លាកលេខ កំពង់ចាម 2A 6832 ។ – ម៉ាក់ HYUNDAI PORTER ពណ៌ សពាក់ផ្លាកលេខ កំពង់ស្ពឺ 2A 6479 ។ – ម៉ូតូ ០១ គ្រឿង ម៉ាក Click ពណ៌សពាក់ផ្លាកលេខ កំពង់ស្ពឺ 1I 5869 ។

បច្ចុប្បន្ន, ជនសង្ស័យ ៣ នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការនគរបាលខណ្ឌបឹងកេងកង កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×