Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបាត់ដំបង បញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញ ទៅនៅក្រៅក្រុងបាត់ដំបង

spot_img

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ប្រកាសបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងស្នើឱ្យផ្លាស់ប្តូរឃ្លាំងស្តុកទំនិញ ដែលមានក្នុងក្រុង ចេញទៅក្រៅក្រុងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងសោភ័ណភាពក្រុង។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់ម្ចាស់ឃ្លាំង ស្ដុកទំនិញទាំងអស់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង មេត្តាជ្រាបថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង រដ្ឋបាលខេត្ត ស្នើឱ្យប្តូរទីតាំងឃ្លាំងស្តុកទំនិញ ដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុង ឱ្យរួចរាល់យ៉ាងយូររយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។

កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នក ប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្តាលឱ្យ ខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅ លើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ។ ហេតុនេះ រដ្ឋបាលខេត្តនឹងមានវិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ ចូលមកក្នុងក្រុងបាត់ដំបង។ ក្នុងរយៈពេលទុកឱ្យប្តូរទីតាំងឃ្លាំងចេញ ទៅក្រៅក្រុងនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ស្នើឱ្យមានការផ្ទេរទំនិញ ពីរថយន្តធុនធ្ងន់ មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ភេទ ដែលមានទម្ងន់លើសពី ១៦ តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×