Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កញារីទ្ធ ៖ អ្នកសារព័ត៌មាន ត្រូវតែមានភាពស្មោះ​ត្រ​ង់​ចំ​ពោះ​វិជ្ជាជីវៈ ចៀ​ស​វាងការផ្សាយព័ត៌មានបំផ្លើសការពិតពីខ្មៅ ទៅស ពីសទៅ ខ្មៅ ដែលធ្វើ​ឱ្យ​ម​ហា​ជ​ន​បា​ត់​ប​ង់ទំនុកចិត្ត

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​​​រីទ្ធ រដ្ឋមន្ត្រី​ក្រសួ​ងព័​ត៌មា​នបានថ្លែងក្រើនរំឭកថា ការអ​ភិ​វ​ឌ្ឍ​ប្រ​​​ព័ន្ធផ្សព្វផ្សា​យ​តែមួយមុខមិនគ្រប់គ្រាន់ទេ។ អ្នកសារព័ត៌មាន ត្រូវតែមានភាពស្មោះ​ត្រ​ង់​ចំ​ពោះ​វិជ្ជាជីវៈ ចៀ​ស​វាងការផ្សាយព័ត៌មានបំផ្លើសការពិតពីខ្មៅ ទៅស ពីសទៅ ខ្មៅ ដែលធ្វើ​ឱ្យ​ម​ហា​ជ​ន​បា​ត់​ប​ង់ទំនុកចិត្តដែលឈានទៅរកការបិទទ្វារអង្គភាពផ្សព្វផ្សាយដោយខ្លួនឯង។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ខៀវ កញារីទ្ធ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

ឯកឧត្តមខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មានចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរស់នៅដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបើកទូលាយដែលរហូតមកដល់ពេល នេះចំនួនសារព័ត៌មាននៅកម្ពុជាមានការកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មាន ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ទោះបីសារព័ត៌មានស្ថិតក្នុងសម្ពាធប្រព័ន្ធផ្សព្វផ្សាយឌីជីថលក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ជាក់ស្ដែងឆ្នាំ២០២២នេះ សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលកំពុងដំណើរការចេញផ្សាយចំនួន ៦៦២អង្គភាព គេហទំព័រចំនួន ៧០៦អង្គភាព ទូរទស្សន៍ អនឡាញចំនួន ៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ។ ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay TV) មាន៣ស្ថានីយ វិទ្យុមាន ២២១សា្ថនីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការ អចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមាន៥១ អង្គភាព។

ឯកឧត្តម ខៀវ កញារីទ្ធ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់នូវថាមពលដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូការពារដល់អ្នកសារព័ត៌មានដែលបានបំពេញភារកិច្ចតាមវិជ្ជាជីវៈ របស់ពួកគេ ដោយបានផ្តល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានករណីមានបណ្ដឹងតាមផ្លូវតុលាការ។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋម្នាក់ មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សាយបានគ្រប់ទម្រង់ និងគ្រប់រូបភាពបានរហ័សទាន់ចិត្ត នៅពេលណា ទីណាក៏បាននោះ គឺជាឧបសគ្គដល់ការប្រកួតប្រជែងទីផ្សារជាមួយស្ថាប័នសារព័ត៌មាន និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី។

ឯកឧត្តម ខៀវ កញារីទ្ធ បានបន្ថែមទៀតថា ប៉ុន្តែសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់យល់ថាប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដែលកំពុងប្រើប្រាស់យ៉ាង សំបូរបែបនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាផ្នែកមួយនៃការផ្តល់ព័ត៌មានបឋមដោយលាយឡំព័ត៌មានពិត និងព័ត៌មានមិនពិតនៅជាមួយគា្ន មិនគ្រប់ជ្រុងជ្រោយដោយសារតែអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ធ្វើឱ្យមហាជនមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងខ្វះជំនឿទុកចិត្ត។

ឯកឧត្តម ខៀវ កា​ញា​​​រីទ្ធ រដ្ឋមន្ត្រី​ក្រសួ​ងព័​ត៌មា​ន បានបន្តថា សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់យល់ថា ប្រ​​ព័​ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំ​នង​ស​ង្គមដែល​កំពុងប្រើប្រាស់យ៉ាងសំ​បូរបែប​នាពេ​ល​ប​ច្ចុប្បន្ន គឺគ្រាន់តែជាផ្នែកមួយ នៃការផ្តល់​ព័​ត៌មានបឋមដោយលាយឡំព័ត៌មានពិត និ​ងព័​ត៌​មា​​នមិនពិតនៅជាមួយគ្នា មិនគ្រប់ជ្រុ​ង​ជ្រោ​យ ដោ​យសារតែអ្នកប្រើ​ប្រាស់ប​ណ្តាញ​ទំនា​ក់​ទំ​ន​ង​​សង្គមមិនមែន​ជាអ្នកសារព័ត៌មាន​ដែ​ល​មា​ន​វិ​ជ្ជាជីវៈ ធ្វើឱ្យមហាជនមិ​នបានទ​ទួល​ព័ត៌​មាន​គ្រ​ប់​​​ជ្រុ​ងជ្រោយ និងខ្វះជំនឿទុកចិត្ត។ ​នេះជាឱកាសដែលអាចឱ្យអ្នកសារព័ត៌មា​នរ​ប​ស់​យើ​ង​នៅ​​តែអាចឈរជើងយ៉ាងរឹងមាំនៅលើទី​ផ្សារតាមរយៈការផ្តល់ព័ត៌មាន​ពិតគ្រប់ជ្រុងជ្រោយគួ​រ​ឱ្យទុ​កចិត្ត រហ័សទាន់ពេលវេលា ពេ​ល​ណា​ ទីណាក៏បានដើម្បីឆ្លើយតបតាម​តម្រូវ​ការ​រប​ស់ប្រ​ជា​ព​លរដ្ឋ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា សម័យកាល​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំ​នង​ស​ង្គម ​ផ្សា​យ​ព័​​​ត៌មានមិនពិតច្រើន ជាឱកាសដែលអាចឱ្យអ្ន​ក​សា​រ​ព័​ត៌មា​ន ​អាច​ឈ​រ​ជើ​ង​រឹង​មាំនៅ​លើ​ទី​​ផ្សា​រតាមរយៈការផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ។

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួ​ងព័​ត៌មា​ន, បន្ទាប់ពីឯកឧត្តម សង្កេតឃើញថា កា​រ​រីកចម្រើន​នៃ​ប្រ​ព័​​ន្ធ​ផ្ស​ព្វផ្សា​យតាមអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដែលប្រជា​ព​ល​រ​ដ្ឋ​​ម្នា​ក់ មានឧ​ប​ក​រ​​ណ៍​​ផ្សព្វ​ផ្សាយមួយដោយខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សា​យបា​នគ្រ​ប់​ទ​​​ម្រ​ង់​និងគ្រប់រូ​ប​​ភា​​ព​បានរហ័សទាន់ចិត្ត នៅពេលណា ទីណាក៏បាន នោះគឺ​ជាឧ​ប​សគ្គ​ដល់​ការ​ប្រ​កួតប្រជែង​ទី​​ផ្សា​រជាមួយស្ថាប័នសារព័ត៌មាន និងជា​ពិសេ​សប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​តាម​បែ​ប​ប្រ​ពៃ​ណី។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ នៅកម្ពុជាមាន​សារ​ព័ត៌​មា​ន​បោះ​ពុ​ម្ព​ផ្សា​យ​តាមបែ​ប​ប្រ​ពៃ​ណី​រួមមាន កា​សែ​​​ត ព្រឹ​ត្តិ​ប​ត្រទស្សនាវដ្ដី ដែលកំពុងដំណើរការចេញផ្សាយចំនួន ៦៦២ អង្គ​ភា​ព គេហទំព័​រចំ​នួ​ន​៧​០៦ អ​ង្គ​ភាព ទូរទស្សន៍អនឡាញចំនួន៨១ អង្គភាព ទូរទ​ស្សន៍​ផ្សា​យ​ផ្ទា​ល់​១៩ ស្ថានីយ និងផ្សា​យ​ប​​ន្តមានចំនួន ១៦៥ ស្ថានីយ។ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរ​ទស្សន៍ឌីជីថល (Pay TV) មាន៣ស្ថានីយ វិទ្យុមាន២២១ស្ថានីយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×