ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២បានចេញលិខិតអញ្ជើញ លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន ផ្ទះល្វែង បុរី VIP និងលោកស្រី គន ប៉ោស៊ាង អគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។
បើតាមលិខិតអញ្ជើញ , អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូន លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន ផ្ទះល្វែង VIPចូលខ្លួនមកទូទាត់បំណុលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ផ្ទះល្វែង VIP លេខអតប L001-901902946 ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ច របស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកមក ដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន ៖ផ្លូវ ២១៧ ភូមិ ម៉ឺន្រ្តា សង្កាត់ ស្ពានថ្ម ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមក តាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវ របស់លោកអគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានជម្រាបជូនលោកស្រី គន ប៉ោស៊ាង អគ្គនាយកក្រុមមហ៊ុន បុរី គីម ស័ង ឯ.ក អត្តសញ្ញាណប័ណ្ណលេខ010155401 (01) ចូលខ្លួនមកទូទាត់បំណុលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកស្រីអគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក លេខអតប+ L001-901804575 ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ជ្រាបថា ការបង់ពន្ធអាករ គឺ ជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកស្រី អគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន # ៦៧ ផ្លូវ ៦៣ (ត្រសក់ផ្អែម) ភូមិ ៤-សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមមាត្រា ៩៥ (ប៊ីចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកស្រីអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើស ពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកស្រីអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវ របស់លោកស្រីអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

