Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ÷ គណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន សន្យាជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន ធ្វើពាណិជ្ជកម្ម វិនិយោគ និងការបណ្ដាក់ទុនរកស៊ីផ្សេងៗនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងទៅកាន់ក្រុមធុរជនជប៉ុន និងស្នើឱ្យក្រុមហ៊ុន FORVAL របស់ជប៉ុន ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត ដើម្បីពង្រឹងពង្រីកសេដ្ឋកិច្ចនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើឱ្យអតីតឯកអគ្គរដ្ឋទូតជប៉ុន ក៏ដូចជាវិស័យឯកជនជប៉ុន ជួយគាំទ្រលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន នាពេលកន្លងមក ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានស្នើបែបនេះ ក្នុងគ្រាដែលជួបពិភាក្សាការងារជាមួយ លោក Katsuhiro SHINOHARA អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជា-ជប៉ុន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២, ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រូបនេះ បានសម្ដែងនូវសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អតីតឯកអគ្គរដ្ឋទូតជប៉ុន និងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន, លោកថ្លែងថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលកន្លងមក។

សមបំណងគ្នាតែម្ដង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន បានជម្រាបទៅកាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ថា គោលបំណង របស់ លោក Katsuhiro SHINOHARA អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូនៃក្រុមហ៊ុន FORVAL ជប៉ុន មកកាន់កម្ពុជានាពេលនេះ គឺ ដើម្បីធ្វើការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀរគរវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×