Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ច្រកទ្វារអន្តរជាតិអូរស្មាច់ បើកដំណើរការចេញ-ចូលឡើងវិញហើយ អភិបាលខេត្តឧត្តរមានជ័យប្រាប់ឱ្យពលរដ្ឋ ទៅធ្វើបណ្ណព្រំដែន (Border Pass)…

ឧត្តរមានជ័យ ៖ បន្ទាប់ពីពលរដ្ឋនៃប្រទេសទាំងសងខាងទន្ទឹងរង់ចាំជាយូរមកហើយចំពោះការបើកច្រកអូរស្មាច់ឡើងវិញ, ថ្ងៃនេះ ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញ-ចូលឡើងវិញ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទីព្រឹកតទៅ។

ការបើកច្រកទ្វារអន្តរជាតិអូរស្មាច់ដ៏សំខាន់មួយនេះ គឺធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តសុរិន្ទ ប្រទេសថៃ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។ ការជួបពិភាក្សា ភាគីកម្ពុជាដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែកភាគីថៃដឹកនាំដោយលោក សុវ៉ះផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass)មួយទៀត គឺ បណ្ណធានារ៉ាប់រងសុខភាព និងបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ ទើបអាចដើរពេញប្រទេសថៃបាន, ចំណែកប្រជាពលរដ្ឋដែលប្រើបណ្ណព្រំដែន (Border Pass) អាចស្នាក់នៅប្រទេសថៃបានចំនួនតែ ៣ថ្ងៃប៉ុណ្ណោះ និងត្រូវមានបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរជួបការលំបាកក្នុងការឆ្លងចូលទៅប្រទេសថៃ, លោក ប៉ែន កុសល្យ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានបណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើបណ្ណនេះនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយនៃសាលាខេត្តឧត្តរមានជ័យ កុំឲ្យយូរការណ៍ ឬខាតពេលចុះឡើង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×