Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ឆ្នាំ រាជរដ្ឋាភិបាល ផ្តល់ទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូន ជាង ២៩ ម៉ឺននាក់

ភ្នំពេញ ៖ ទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ជាង២៩ម៉ឺននាក់ ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រភពដដែល បានបន្តថា ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែម រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល (ប្រមាណ ៣០,១ លានដុល្លារអាមេរិក) ដោយគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយ របស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ”។

គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នឹងទទួលបានគោលរបបប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖

– សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×