Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែឧសភា មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៣០ម៉ឺននាក់

ភ្នំពេញ៖ នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១,០២០នាក់ , រាជធានីភ្នំពេញ ៤០,៤៨០នាក់, ខេត្តបាត់ដំបង ៣៤,៧៩០នាក់ , ខេត្តកំពត ៣០,៧០៥នាក់ , ខេត្តកែប ២៩,៥០៩នាក់ , ខេត្តសៀមរាប ១៨,៦៩៦នាក់ , ខេត្តពោធិ៍សាត់ ១៥,១១១នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា នេះជាសប្តាហ៍ទី៣ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។

បើតាមឯកឧត្ដម ថោង ខុន ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×